Connect with us

ព័ត៌មានអន្ដរជាតិ

UN​ អំពាវ​នាវ​ឲ្យយោធា​មីយ៉ាន់ម៉ា​ដោះ​លែង​លោក​ស្រី ស៊ូជី ជាបន្ទាន់

បានផុស

នៅ

អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ (UN) លោក Antonio Guterres នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​បាន​ជំរុញ​ឲ្យ​យោធា​មីយ៉ាន់ម៉ា​ដោះ​លែង​ម្ចាស់​មេ​ដាយ​ណូបែល​លោក​ស្រី អ៊ុងសាន ស៊ូជី និង​លោក​ប្រធានាធិបតី Win Myint ជា​បន្ទាន់។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ UN បាន​ឲ្យ​ដឹង​ មួយ​ថ្ងៃ​បន្ទាប់​ពី​អ្នក​តវ៉ា​រាប់​ពាន់​នាក់​ត្រូវ​បាន​ដោះ​លែង។

ប្រទេសមីយ៉ាន់ម៉ា​បាន​ធ្លាក់​ក្នុង​ភាព​វឹក​វរ​យ៉ាង​​ខ្លាំង ចាប់​តាំង​យោធា​បាន​ក្តោប​ក្តាប​យក​អំណាច​តាម​រយៈ​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១កុម្ភៈ និង​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោក​ស្រី អ៊ុងសាន ស៊ូជី។

លោក​ស្រី អ៊ុងសាន ស៊ូជី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Eri Kaneko សហអ្នក​នាំពាក្យ​របស់​លោក​អគ្គលេខាធិការ Guterres​ បាន​លើក​ឡើង​ថា ៖«យើង​​ធ្វើ​ការ​​អំពាវ​នាវ​ម្តង​ទៀត​គឺ​​​​ត្រូវ​ដោះ​លែង​ជា​បន្ទាន់​​​អ្នក​ដែល​​​ជាប់ឃុំ​ទាំង​អស់ ក្នុង​នោះ​​មាន​​លោកប្រធានាធិបតី Win Myint និង​ទី​ប្រឹក្សា​រដ្ឋ​លោក​ស្រី អ៊ុងសាន ស៊ូជី»។

កាល​ពី​ថ្ងៃពុធ​កន្លង​ទៅ រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​បាន​ដោះ​អ្នក​តវ៉ា​ដែល​ជាប់​ឃុំ​ជាង​២០០០​នាក់ ក្នុង​នោះ​មាន​ទាំង​អ្នក​សារព័ត៌មាន និង​អ្នក​ផ្សេង​ទៀត​ដែល​យោធា​កំពុង​កាន់​អំណាច​និយាយ​ថា ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​ញុះញង់​ឲ្យ​កើត​មាន​ការ​តវ៉ា។

អ្នក​ប្រឆាំងរបស់​យោធា​ជា​ច្រើន​នៅ​ជាប់​ឃុំឃាំង​នៅ​ឡើយ អ្នក​ខ្លះ​ត្រូវ​បាន​កាត់​ទោស​ស្ថិត​ក្រិម​ច្បាប់​ព្រហ្មទណ្ឌ​​ដោយ​ចោទ​ពី​ការ​អត្ថាធិប្បាយ​​បង្ក​​ឲ្យ​កើត​មាន​ភ័យ​ខ្លាច ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ។

លោក​ស្រី អ៊ុងសាន ស៊ូជី​ ត្រូវ​បាន​ឡើង​​តុលាការ​​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ស្រដៀង​គ្នា​នេះ​ដែរ​ និង​បន្ត​ជាប់​ឃុំ​នៅ​ឡើយ។

អ្នក​តវ៉ា​លើក​រូប​ថត​លោក​ស្រី ស៊ូជី

លោក Kaneko បន្ត​ថា ៖«យើង​នៅ​តែ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពីអំពើ​ហិង្សា និង​ការ​បំភិត​បំភ័យ​ចេះ​តែ​បន្ត​កើត​មាន ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត​របស់​កម្លាំង​សន្តិសុខ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម