Connect with us

សុខភាព

ស្រាយ​ចម្ងល់​ ​ការ​ឈឺ​ចាប់ ៣ប្រភេទលើ​ប្រដាប់​ភេទ​ ប្រុស​ៗ​គួរ​ដឹង​!​

បានផុស

នៅ

អាការៈ​ឈឺ​ចាប់​ប្រដាប់​ភេទ​​ច្បាស់​ជា​បង្ក​ជា​ការ​រំខាន​ដល់​គ្នា​យើង​យ៉ាង​ខ្លាំង​។​ ពិត​ណាស់​ ការ​ឈឺ​ចាប់​ប្រដាប់​ភេទ​នៅ​ត្រង់​ផ្នែក​នីមួយ​ៗ​សុទ្ធ​តែ​បណ្ដាល​មក​ពី​មូលហេតុ​ផ្សេង​ៗ​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ស្វែង​រក​ពី​មូលហេតុ​បង្ក​ឲ្យ​បាន​ច្បាស់លាស់​ ក៏​ដូចជា​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​។

១. ឈឺ​ចាប់​នៅ​ចុង​លិង្គ​

ឈឺប្រដាប់ភេទ២
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រលាក​​ ឬការ​ឈឺ​ក្រហាយនៅ​ចុង​លិង្គ​អាច​បណ្ដាល​មក​ពី​សាប៊ូ​ជ្រាប​ចូល​​ផ្នែក​ខាង​ក្នុង​នៃ​ចុង​លិង្គ​។ នៅ​ក្នុង​ករណី​នេះ​ យើង​អាច​មាន​អារម្មណ៍​ក្រហាយ​ភ្លាម​ៗ​ បន្ទាប់​ពី​​សាប៊ូ​ជ្រាប​ចូល​ក្នុង​បង្ហួរ​នោម​ ប៉ុន្តែ​ពេល​ខ្លះ​ យើង​មិន​មាន​អារម្មណ៍​ឈឺចាប់​ឡើយ​ រហូត​ទាល់​តែ​ពេល​យើង​នោម​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​ការ​ឈឺចាប់​នេះ​មិន​បាត់​ទៅ​វិញ​ក្រោយ​រយៈពេល​​១​ថ្ងៃ​ ឬ​២​ថ្ងៃ​ វា​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ​ ជាពិសេស​ នៅ​ពេល​​​ដែល​យើង​​មាន​ធ្លាក់​ទឹក​រម្អិល​​ពណ៌​ស ឬ​ពណ៌​បៃតង ​អម​​ជាមួយ​​។​ មូលហេតុ​មួយ​ទៀត​នៃ​ការ​ឈឺ​ចាប់​ផ្នែក​ខាង​ចុង​លិង្គ​ ក៏​អាច​ជា​សញ្ញា​នៃ​ក្រួស​តម្រង​នោម​​ដែរ​ ប្រសិនបើ​យើង​មាន​អាការៈ​ឈឺ​ចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ​​​​​ផង​នោះ​។

២. ឈឺ​ចាប់​នៅ​ពងស្វាស​

ស្រាយ​ចម្ងល់​ ​ការ​ឈឺ​ចាប់ ៣ប្រភេទលើ​ប្រដាប់​ភេទ​ ប្រុស​ៗ​គួរ​ដឹង​!​

អាការៈ​ឈឺចាប់​ខ្លាំង​នៅ​ពង​ស្វាស​​កើត​ឡើង​បន្ទាប់​យើង​​លើក​ទម្ងន់​ ​លើក​សម្ភារៈ​ធ្ងន់​ៗ ឬ​ឈរ​រយៈពេល​យូរ​ម៉ោង​។​ ជា​ធម្មតា​ ​ការ​ឈឺ​ចាប់​នឹង​មាន​ការ​ធូរស្រាល​នៅ​ពេល​ដែល​យើង​គេង​​។​ មូលហេតុ​​ដែល​​កើត​អាការៈ​នេះ​ គឺ​​​បណ្ដាល​មក​ពី​ជំងឺ​​រីក​សរសៃ​ឈាម​នៅ​ពង​ស្វាស ​ដែល​ធ្វើ​ឲ្យ​​ពង​ស្វាស​​ឡើង​ក្ដៅ​ និង​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​។ ប្រសិនបើ​យើង​ជួប​បញ្ហា​នេះ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​​ ទើប​ជា​ការ​ប្រសើរ​។

៣.​ ក្រហាយ​នៅ​ពេល​នោម​

Premium Photo | Man standing pee in public toilet

ប្រសិនបើ​យើង​មាន​អាការៈ​ឈឺ​ចាប់​ខ្លាំង​អំឡុង​ពេល​នោម​ យើង​អាច​កំពុង​ប្រឈម​នឹង​ជំងឺ​មហារីក​ប្លោក​នោម​។​ នៅ​ក្នុង​ករណី​ដែល​​យើង​មាន​ការ​ឈឺ​ចាប់​​នៅ​ពេល​នោម​ ព្រម​ទាំង​​នោម​មាន​​ឈាម​​ វា​អាច​បណ្ដាល​ឲ្យ​​ទឹក​នោម​មាន​ពណ៌​ក្រហម។

មូលហេតុ​ទូទៅ​​មួយ​ទៀត​ គឺ​ជា​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​បាក់តេរី​ឆ្លង​ចូល​ទៅ​ក្នុង​បំពង់បង្ហូរ​នោម។​ បន្ថែម​ពី​នេះ​ ជំងឺ​កាមរោគ​ក៏​​អាច​ជា​មូលហេតុ​នៃ​អាការៈ​ក្រហាយ​នៅ​ពេល​នោម​​ដូច​គ្នា​៕

អត្ថបទផ្ដល់សិទ្ធិ៖​ Hello គ្រូពេទ្យ

ចុចអាន៖ ចង់រស់បានយូរ ប្រុសៗគួរពិនិត្យសុខភាពប៉ុន្មានចំណុចនេះ

ចុចអាន៖ ហេតុ​ផល​មួយចំនួន បង្ហាញថាប្រុសៗគួរកោររោមក្លៀក​ដូចស្រីៗ​ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម