ព័ត៌មានជាតិ
នាយរងខណ្ឌរដ្ឋបាលព្រៃឈេីខេត្តតាកែវចុះវាស់ព្រំដីក្រុមហ៊ុន យូហេហ្វា ដែលត្រូវបានពលរដ្ឋវាតទី
ខេត្តតាកែវ៖ លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈេីខេត្ត និងលោកអនុប្រធានមន្ទីរកសិកម្មខេត្តតាកែវ រួមនឹងមន្ត្រីការិយាល័យភូមិបាលស្រុកត្រាំកក់ បានចុះពិនិត្យ និងដៅចំណុចព្រំដីក្រុមហ៊ុន យូហេហ្វា ដែលត្រូវបានក្រុមប្រជាពលរដ្ឋវាតទីកាន់កាប់យកដីធ្វេីសង់លំនៅដ្ឋានរស់នៅ និងអាស្រ័យផល។
លោក ភី រាវិន នាយរងខណ្ឌរដ្ឋបាលព្រៃឈេីខេត្តតាកែវ បានឱ្យដឹងនៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះថា ជាថ្មីម្តងទៀត លោក និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះមកដៅចំណុចព្រំដីរបស់ក្រុមហ៊ុន យូហេហ្វា រកចំណុចព្រំពិតប្រាកដ ក្រោយមានភាពចម្រូងចម្រាស់ពីប្រជាពលរដ្ឋដែលមកឈួសឆាយដីយកធ្វេីជាកម្មសិទ្ធិប៉ះពាល់ដល់ដីក្រុមហ៊ុន ត្រង់ចំណុចខ្លះៗ ដេីម្បីយកទៅសិក្សា និងរកដំណោះស្រាយ។
ដោយឡែកក្រុមប្រជាពលរដ្ឋលេីកឡេីងដែរថា ពួកគាត់ទទួលស្គាល់ថា ពិតជាបានរុករានកាន់កាប់យកដីរបស់ក្រុមហ៊ុននេះមែន ក្រោយឃេីញក្រុមហ៊ុនមួយនេះបាត់មុខមួយរយៈ ព្រោះសំអាងថាជាដីរបស់រដ្ឋ។
លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈេីខេត្តតាកែវបានបញ្ជាក់ទៀតថា តាមលិខិតស្នាម ដីរបស់ក្រុមហ៊ុន យូហេហ្វាមានទំហំ១,០០០ហិកតា (មួយពាន់ហិកតា) គឺមានទីតាំងស្ថិតនៅភូមិបុស្សតាផង់ ចំណុចស្រែជើងរាស្រ្ត ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ៕
អត្ថបទ៖ មាស វីរៈ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ