កូវីដ-១៩
កូវីដនៅឥណ្ឌា អ្នកស្លាប់កើនលើស ៤០ម៉ឺននាក់ហើយ
ចំនួននៃការស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនលើស ៤០០,០០០នាក់ហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានព្រមានថា ចំនួនអ្នកស្លាប់ពិតប្រាកដ អាចនឹងខ្ពស់ជាងនេះឆ្ងាយណាស់ ខណៈអ្នកស្លាប់ជាច្រើន មិនត្រូវបានកត់ត្រាជាផ្លូវការ។
ឥណ្ឌា គឺជាប្រទេសទី៣នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីល ដែលមានអ្នកស្លាប់ច្រើនជាង ៤០ម៉ឺននាក់។
ប្រទេសនេះ ក៏បានកត់ត្រានូវករណីឆ្លងចំនួន ៣០ លានករណីផងដែរ ដោយឈរនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក។
ចំនួនករណីឆ្លងប្រចាំថ្ងៃជាមធ្យមនៅក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះមកនៅត្រឹមជាង ៤ ម៉ឺននាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពោលគឺធ្លាក់ចុះពីចំនួនកំពូល ៤០ ម៉ឺននាក់ក្នុងខែឧសភា។ ការធ្លាក់ចុះនេះ ភាគច្រើនគឺបណ្តាលមកពីវិធានការបិទខ្ទប់ ដ៏តឹងរ៉ឹងដែលដាក់ដោយរដ្ឋនានា ប៉ុន្តែអ្នកជំនាញបានព្រមានអំពីរលកទី ៣ ដែលខិតជិតមកដល់ហើយ។
តិចជាង ៥ភាគរយនៃប្រជាជនរបស់ប្រទេសនេះ បានទទួលវ៉ាក់សាំងពេញលេញ ចាប់តាំងពីយុទ្ធនាការចាក់ថ្នាំបង្ការ ចាប់ផ្តើមនៅខែមករា។
រដ្ឋាភិបាលសហព័ន្ធ មានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនឥណ្ឌាទាំងអស់ នៅត្រឹមចុងឆ្នាំនេះ ប៉ុន្តែយុទ្ធនាការនេះ ត្រូវបានរារាំងដោយល្បឿនយឺត កង្វះវ៉ាក់សាំងនិងការស្ទាក់ស្ទើរចាក់ថ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កាន់តែធ្ងន់ធ្ងរ! ថៃ មានអ្នកស្លាប់ដោយសារកូវីដ ច្រើនបំផុត បំបែកកំណត់ត្រា ៣ថ្ងៃជាប់គ្នា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់