Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនចង់ចាក់វ៉ាក់សាំង Sinovac ច្រើនពេក ពេលនេះសិង្ហបុរី គ្រោងនាំចូលបន្ថែម

បានផុស

នៅ

យោងតាមអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល សិង្ហបុរី (HSA) បានឲ្យដឹងថា ស្ថាប័នសុខាភិបាលឯកជនចំនួន៤ បានដាក់ពាក្យសុំនាំចូលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្រោមកម្មវិធី ផ្លូវចូលពិសេស (SAR)។

ពួកគេមិនមែនជាផ្នែកមួយ នៃស្ថាប័នសុខាភិបាលឯកជនទាំង២៤ ដែលត្រូវបានជ្រើសរើសពីដំបូង ដើម្បីទទួលយកវ៉ាក់សាំង Sinovac ចំនួន ២០ ម៉ឺនដូស ពីស្តុករបស់រដ្ឋាភិបាលនោះទេ។

HSA និយាយថា ខ្លួនមិនអាចផ្តល់ព័ត៌មានអំពីស្ថាប័នដែលបានដាក់ពាក្យឡើយ ដោយសារតែហេតុផលរក្សាការសម្ងាត់។

Coronavirus: More than 10m Americans get first dose of vaccine — as it  happened | Financial Times

តាមរយៈ SAR, វិស័យថែទាំសុខភាពឯកជន អាចនាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩បាន ដរាបណាវ៉ាក់សាំងទាំងនោះ ត្រូវបានយល់ព្រមដោយអង្គការសុខភាពពិភពលោក។

គ្រោងការណ៍នេះ ផ្តល់នូវវ៉ាក់សាំងផ្សេង សម្រាប់អ្នកណាដែលមិនអាចឬមិនចង់ចាក់វ៉ាក់សាំងកូវីដចំនួនពីរប្រភេទគឺ Pfizer-BioNTech និង Moderna។ បច្ចុប្បន្នវ៉ាក់សាំងប្រើច្ចេកវិទ្យា mRNA ទាំង២ប្រភេទនេះ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេស សិង្ហបុរី។ 

Singapore selects 24 private healthcare institutions to provide Sinovac  vaccine - Chinadaily.com.cn
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីសប្តាហ៍មុន ស្ថាប័នថែទាំសុខភាពឯកជន បាននិយាយថា ពួកគេកំពុងពិចារណាក្នុងការនាំយកវ៉ាក់សាំងបន្ថែមទៀត ដោយក្នុងនោះរួមមានទាំងវ៉ាក់សាំង Sinovac និង Sinopharm របស់ចិនផងដែរ បន្ទាប់ពីការកើនឡើងនៃតម្រូវការវ៉ាក់សាំងមិនប្រើប្រើច្ចេកវិទ្យា mRNA។

គ្លីនិកមួយបាននិយាយថា មនុស្សជាង ៤,០០០ នាក់ បានចុះឈ្មោះសម្រាប់ការចាក់វ៉ាក់សាំងរួចទៅហើយ ហើយការកក់នឹងបន្តរហូតដល់បំណាច់ខែកញ្ញា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ វ៉ាក់សាំងអាមេរិក Novavax ព្រមព្រៀងផ្គត់ផ្គង់ទៅគម្រោង COVAX ខណៈកោះមួយនេះត្រៀមទទួលមុនគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

វប្បធម៌ ជំនឿ៩ នាទីutes មុន

មហោស្រពគីហ្សូណាឆ្នាំ២០២៥ នឹងប្រារព្ធពាក់កណ្តាលខែនេះ ដើម្បីផ្លាស់ប្តូរវប្បធម៌ខ្មែរ និងជប៉ុន

ព័ត៌មានជាតិ១២ នាទីutes មុន

ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ១៥ នាទីutes មុន

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

សេចក្ដីជូនដំណឹង១៥ នាទីutes មុន

ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា 

Sokha Hotels

ព័ត៌មានពេញនិយម