ព័ត៌មានជាតិ
ពីរថ្ងៃជាប់គ្នា ខេត្តតាកែវមានអ្នកស្លាប់ដោយជំងឺកូវីដ៣នាក់
រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២១ បានប្រកាសករណីស្លាប់លើបុរសស្ត្រីជនជាតិខ្មែរ៣នាក់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា។
រដ្ឋបាលខេត្តបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្ត មានករណីស្លាប់ជនជាតិខ្មែរ៣នាក់ គឺទី១ ឈ្មោះ អាន អែម ភេទប្រុស អាយុ៧០ឆ្នាំ មានអាសយដ្ឋាន ភូមិត្រពាំងស្នោ ឃុំអង្គកែវ ស្រុកទ្រាំង ។ ជនរងគ្រោះបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកគិរីវង់ កាលពីថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីព្រឹក ក្នុងស្ថានភាពក្ដៅខ្លួន ក្អក ហត់ ចុកទ្រូង ។ ដោយស្ថានភាពជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើង អ្នកជំងឺបានស្លាប់នៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី១ ខែកក្ដដា ។
ជនរងគ្រោះទី២ មានឈ្មោះ ម៉ូវ សន ភេទស្រី អាយុ៦៥ឆ្នាំ នៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ។ជនរងគ្រោះបានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកគិរីវង់ កាលពីថ្ងៃទី៣០ ខែមិថុនា វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ក្នុងស្ថានភាពក្ដៅខ្លួន ក្អក ហត់ ដង្ហក់ ចុកទ្រូង។ ដោយស្ថានភាពធ្ងន់ធ្ងរអ្នកជំងឺបានស្លាប់នៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២ ខែកក្ដដា។
ជនរងគ្រោះទី៣មានឈ្មោះ ព្រំ ផាត ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិឈូក ឃុំរវៀង ស្រុកសំរោង។ ជនរងគ្រោះបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទី កាលពីថ្ងៃទី១ ខែកក្ដដា វេលាម៉ោង១២និង៣០នាទីរសៀល ក្នុងស្ថានភាពក្អក ក្ដៅខ្លួន ដង្ហក់ ចុកទ្រូង។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២ ខែកក្ដដា។
តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ជនរងគ្រោះទាំង៣នាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីដ-១៩៕
អត្ថបទ ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ