កូវីដ-១៩
ខេត្តកំពង់ស្ពឺមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនដល់៤៤នាក់ហើយ
ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺមានអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ- ១៩ កើនឡើងដល់៤៤នាក់ហើយក្នុងចំណោមអ្នកឆ្លងសរុបជាង២,៥០០នាក់ ។
បើតាម លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ នៅរសៀលថ្ងៃទី០២ កក្កដានេះថា ក្នុងចំណោមអ្នកស្លាប់ចំនួន៤៤នាក់នោះ មានប្រមាណ៦០ភាគរយស្លាប់នៅតាមផ្ទះ ពេលក្រុមគ្រូពេទ្យទៅយកសំណាកសពទើបដឹងថាមានឆ្លងជំងឺកូវីដ-១៩។
លោកវេជ្ជបណ្ឌិត បានបន្តថា៖ “ភាគច្រើនអ្នកស្លាប់ហ្នឹងយើងអត់បានព្យាបាលគាត់ទេ គឺគាត់មានជំងឺធ្ងន់ធ្ងរហើយស្លាប់នៅផ្ទះ។ មានអ្នកខ្លះចូលពេទ្យបានកន្លះម៉ោងក៏ស្លាប់ ខ្លះទៀតមិនទាន់បានព្យាបាលផងក៏ស្លាប់ទៅហើយ៥០ ទៅ៦០ ភាគរយ យើងជួយគាត់អត់ទាន់ ហើយអ្នកខ្លះទៀតស្លាប់ដោយសារមានវ័យចំណាស់មានជំងឺប្រចាំកាយ ដូចជាជំងឺតម្រង់នោម បេះដូង ជំងឺទឹកនោមផ្អែមបូកជាមួយគ្នា”។
លោកវេជ្ជបណ្ឌិត អោ វណ្ណថេន បានបន្តទៀតថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២,៥៦៤នាក់ អ្នកជាសះស្បើយចំនួន១៩៣០នាក់ អ្នកកំពុងព្យាបាល ៥៨៤នាក់ ផ្ទេរទៅព្យាបាលនៅភ្នំពេញចំនួន១៤នាក់ ផ្ទេរមកពីក្រៅខេត្តចំនួន៨នាក់ និងអ្នកស្លាប់ ចំនួន៤៤នាក់ ព្រមទាំងអ្នកកំពង់ធ្វើចត្តាឡីស័ក សរុបចំនួន១,៤១០នាក់ និងយកសំណាកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ចំនួន២៩០នាក់ ស្រី១៥៥នាក់។
លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺរូបនេះ បានបន្ថែមទៀតថា អ្នកឆ្លងជំងឺកូវីដ-១៩ នៅខេត្តកំពង់ស្ពឺមានប្រមាណ៥៥ភាគរយជាកម្មករកម្មការិនីរោងចក្រ ហើយពួកគាត់បានបន្តចម្លងទៅក្រុមគ្រួសារ និងបន្តឆ្លងទៅសហគមន៍។
គួរបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥២,៣៥០នាក់ អ្នកជាសះស្បើយចំនួន៤៥,៥០៨នាក់ និងអ្នកស្លាប់ចំនួន៦៦០នាក់៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ