KPT+
ចេះចាប់យកភាពរឹងមាំមកពីកាលៈទេសៈលំបាក ទើបក្លាយជាចាស់ទុំពិតប្រាកដ
ជាការពិតដែលថា ពេលវេលាដ៏លំបាកមួយតែងបង្កើតបន្ថែមមនុស្សរឹងមាំម្នាក់។ មនុស្សមិនដែលឆ្លងកាត់ឧបសគ្គ ការខកចិត្ត មិនដឹងថាខ្លួនឯងខ្លាំងកម្រិតណាទេ។
ពេលវេលាកន្លងផុតទៅ ទុក្ខនិងសុខតែងតែផ្លាស់វេនទេ ប៉ុន្តែមនុស្សដែលចេះទទួលយក និងព្រមឆ្លងកាត់រមែងកាន់តែចាស់ទុំចិត្តគំនិត ឆាប់រហ័សជាងអ្នកដទៃ។

ពេលវេលាដ៏លំបាកបានធ្វើឱ្យមនុស្សធម្មតាម្នាក់ៗអាចរឹងមាំទាំងក្នុងការគិតនិងរាងកាយសកម្មភាពទំនាក់ទំនងក្រៅបានប្រៀប ដូចជាម៉ាស៊ីនបោកគក់ពេលដែលរមួលបង្វិលនិងកៀបដែលនៅទីបញ្ចប់ ខោអាវចេញមកស្អាតជាងមុន ភ្លឺជាងមុន។
អ្វីដែលគួរធ្វើក្នុងពេលកំពុងលំបាកខ្លាំងគឺ៖
១. កម្ចាត់ផ្នែកតូចៗដែលនាំបញ្ហាឱ្យយើង

ពេលខ្លះគោលដៅល្អបំផុតបង្កើតកន្លែងទំនេរក្នុងចិត្ត។ អាកប្បកិរិយាអវិជ្ជមានដូចជា ការលេងហ្គេមស្ពឹកមិនក្រោក ការមិនសប្បាយចិត្តរ៉ាំរ៉ៃ ការទៅផឹកស្រា មិនបានធ្វើឱ្យថាមពលត្រឡប់មកវិញទេ? កាត់ចេញពីទម្លាប់យើង ឬសូម្បីតែសួរខ្លួនឯងតើកំពុងមានទំនាក់ទំនង មិត្តភាពពុលទេ? បើមាន ប្រហែលជាដល់ពេលដែលត្រូវអនុវត្តគំនូសព្រំដែន លែងជួបគ្នា។
ការសម្អាតផ្ទះដូចគ្នានិងសម្អាតចិត្តទូមួយដែលពេញពេករកអ្វីស្លៀកមិនឃើញទេ ជីវិតដែលរញ៉េរញ៉ៃឥតសណ្តាប់ធ្នាប់ក៏មិនងាយសុខដែរ ។ ទីបំផុតការបង្កើតកន្លែងទំនេរគួរធ្វើហើយ គឺ ដកចោល កាត់ចោល ដើរចោល។
២. ចាប់ផ្តើមជាមួយរឿងថ្មីមួយ

នៅពេលដែលយើងខ្ជិល គឺភាគច្រើនពេលដែលចិត្តយើងមានថាមពលទាបធុញថប់។ តើចាប់ផ្តើមធ្វើអ្វីថ្មីៗ នៅទីណា? អតីតប្រធានាធិបតីអូបាម៉ាបាននិយាយថា“ ប្រសិនបើចេញទៅក្រៅហើយធ្វើរឿងល្អៗ ខ្លះ មនុស្សនឹងបំពេញក្តីសង្ឃឹមពិភពលោកបំពេញក្តីសង្ឃឹមដល់ខ្លួនគេផ្ទាល់” ។ នេះជាការពិត មិនមែនត្រឹមជាការនិយាយគ្រាន់តែឱ្យល្អស្តាប់ទេ។
ការសិក្សាវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា ការចំណាយធ្វើឱ្យអ្នកដទៃមានអារម្មណ៍ធូរស្បើយបង្កើតអារម្មណ៍រីករាយយូរអង្វែងនៅក្នុងខ្លួនយើងមុន និងអាចផ្តល់នូវកម្លាំងជំរុញជាវិជ្ជមានក្នុងរាងកាយ។
យោងតាម Stanford’s famous “Designing Your Life” សុភមង្គលអាចជាគំនិតអរូបីអាចផ្តល់សុភមង្គលដល់អ្នកដែលបរិច្ចាគឬអ្នកជួយ មិនមែនអ្នកទទួលទេ។ រៀបចំរចនាសម្ព័ន្ធជីវិតយើងឡើងវិញដែលជំនួសឱ្យការដេញតាមសុភមង្គលអរូបី យើងបង្កើតនិងផ្សព្វផ្សាយវាប្រចាំថ្ងៃ។
៣. អនុញ្ញាត្តឱ្យខ្លួនឯងដកឃ្លា

ក្នុងអំឡុងពេលដ៏មមាញឹកដែលយើងជោគជ័យយើងមិនចង់ដកឃ្លាទេ ប៉ុន្តែពេលមិនរលូនយើងចង់ដកឃ្លា។ អូខេធ្វើទៅ! កុំបង្ខំខ្លួនឯង បើមិនសប្បាយចិត្ត! សូម្បីតែអត្តពលិកជើងឯកក៏ត្រូវការពេលវេលាលេងនិងសម្រាក ជាទៀតទាត់ ព្រោះថា បើគ្មានចន្លោះដកដង្ហើមនៅចំពោះមុខការទាមទារឥតឈប់ យើងនឹងមិនមានគំនិតច្នៃប្រឌិត មានសមត្ថភាពដោះស្រាយ ឬជួយខ្លួនឯងឱ្យរីករាយឡើយ។
ការចំណាយពេលនិងលុយខ្លះ ចាកចេញពីការងារគឺសមនឹងវិនិយោគ។ ចាប់ផ្តើមដំបូងដោយការដើរហើយមិនគិតពីអ្វីទាំងអស់។ ចំណាយពេលតែត្រឹម២០ នាទីពីការគិតរឿងដដែលៗប្រចាំថ្ងៃ មកមិនគិតអ្វី អាចបង្កើនអារម្មណ៍ល្អៗ ពង្រីកលំហរគិតវិជ្ជមានប្រសើរឡើង បន្ថែមការសម្រាកដល់ប្រព័ន្ធការចងចាំដែលកំពុងធ្វើការតឹងតែង៕
ប្រែសម្រួល៖ សុភា
ចុចអាន៖ ពាក្យថា មនុស្សទន់ខ្សោយពឹងសំណាង មនុស្សរឹងមាំ ពឹងខ្លួនឯងមានន័យដូចម្តេច?

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?