ជីវិតកម្សាន្ដ
ត្រឹមរយៈ៤ខែ តារាហង្សមាស៤រូប បាត់បង់មនុស្សជាទីស្រលាញ់ដូចគ្នា
បើគិតចាប់ពីខែមីនា មកដល់ត្រឹមខែមិថុនា ឆ្នាំ២០២១នេះ គេកត់សម្គាល់ឃើញតារាចម្រៀងប្រុស-ស្រីល្បីៗរបស់ផលិតកម្មហង្សមាសចំនួន៤នាក់ បានជួបទុក្ខធំក្នុងគ្រួសារ ដោយសារបាត់បង់មនុស្សជាទីស្រលាញ់ដូចៗគ្នា។
តារាចម្រៀងប្រុស-ស្រីទាំង៤រូប ដែលបាត់បង់សមាជិកនោះរួមមាន៖
១- កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានជួបទុក្ខដ៏ក្រៀមក្រំដោយសារជីដូនរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដោយសារជរាពាធ។

២- តារាចម្រៀងប្រុសលោក ឆន សុវណ្ណរាជ ក៏បានជួបទុក្ខធំក្នុងគ្រួសារដូចគ្នា ខណៈអ្នកម្តាយជាទីស្រលាញ់បានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺលើសឈាមនិងគាំងបេះដូង។


៣- តារាចម្រៀងវ័យក្មេងកញ្ញា វី ឌីណែត និងក្រុមគ្រួសារ បានជួបទុក្ខជាទម្ងន់ដោយសារអ្នកម្ដាយជាទីស្រឡាញ់ បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ៦២ឆ្នាំដោយសារតែជំងឺកូវីដ-១៩។


៤.តារាចម្រៀងចំណូលថ្មីកញ្ញា យូរី និងក្រុមគ្រួសារក៏បានជួបទុក្ខដ៏ក្រៀមក្រំនិងសោកសៅផងដែរ ខណៈអ្នកម្តាយជាទីស្រលាញ់បានទទួលមរណភាពទាំងអាល័យកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដោយសារជំងឺទឹកនោមផ្អែមនិងលើសឈាម។

តាមរយៈដំណឹងនៃមរណទុក្ខដ៏ក្រៀមក្រំនេះ គេឃើញមានមិត្តភក្តិសិល្បដែលជិតស្និទ្ធជាមួយតារាចម្រៀងនិងសម្តែងប្រុស-ស្រីល្បីៗទាំងនោះ បានសម្តែងការចូលរួមរំលែកទុក្ខដ៏សោកសៅនិងក្រៀមក្រំនេះគ្រប់ៗគ្នាផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ តារាសម្ដែង ចែរ៉ូហ្សា បដិសេធព័ត៌មានថាខ្លួនជាប់ពាក់ព័ន្ធជាមួយ អ្នកឆ្លងកូវីដ១៩

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?