Connect with us

សុខភាព

ប្រសិទ្ធភាព និងគុណសម្បត្តិ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩

បានផុស

នៅ

ក្នុង​គោល​បំណង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ-១៩ បាន​ពេល​ ម្សិលមិញនេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ប្រកាស​លក់​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ-១៩ (Covid-19 Rapid Antigen Test) ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​តម្លៃ ៣,៧ដុល្លារ/ឧបករណ៍ ដើម្បី​យក​ប្រើ​ប្រាស់​តេស្ត​លើ​បុគ្គលិក​របស់​ខ្លួន។ តើ​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ-១៩ មាន​លក្ខណៈ​ពិសេស និង​ប្រសិទ្ធភាព​កម្រិត​ណា?

covid-19 test
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សិក្សា​ស្រាវ​ជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ-១៩ អាច​រក​ឃើញ​អង់ទីហ្សែននៃ​វីរុស​បាន​លឿន​ជាង​ការ​ធ្វើ​តេស្ដ​ PCR ងាយ​ស្រួល​យក​តាម​ខ្លួន អាច​ប្រើ​នៅ​នឹង​កន្លែង​ដែល​មាន​ករណី​សង្ស័យ​កូវីដ-១៩ ងាយ​ស្រួល​ប្រើ មិន​ចាំ​បាច់​មាន​ឧបករណ៍​ជំនួយ​ច្រើន ឬ​ជំហាន​រៀប​ចំ​ស្មុគ​ស្មាញ​ហើយ​ចេញ​លទ្ធផល​លឿន មិន​ចាំ​យូរ ត្រឹមតែ ១៥នាទី​ប៉ុណ្ណោះ។

ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​នា​ព្រឹក​នេះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ-១៩ ដែល​បាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល មាន ៤​ប្រភេទ និង​មាន​ប្រសិទ្ធភាព​ល្អ។ “ប្រសិទ្ធភាព​ល្អ អ៊ីចឹង​ហើយ​បាន​ជា​ក្រសួង​សុខាភិបាល​មាន​ការ​ទទួល​ស្គាល់ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់ ហើយ​បច្ចុប្បន្ន​នេះ​ក្រសួង​កំពុង​ប្រើ​ប្រាស់​នូវ​ឧបករណ៍​តេស្ត​ទាំង​នោះ សម្រាប់​ការ​រុក​រក ស្រាវ​ជ្រាវ”។

ប្រសិទ្ធភាព និងគុណសម្បត្តិ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ ១៩

ចំពោះ​ការ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ-១៩ នេះ លោក​ជំទាវ​ក៏​ស្នើ​សុំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ទិញ​ឧបករណ៍​តេស្ត​ដែល​មាន​ការ​បិទ​បញ្ជិកា​ត្រឹមត្រូវ ក្នុង​ករណី​យើង​ប្រើ​មិន​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស អាច​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ធ្វើ​តេស្តេ​តែ​ម្តង។
“ឧទារហណ៍​ថា ខ្ញុំ​អត់​មាន​ទេ តែ​ដល់​ពេល​ធ្វើ​មិន​ត្រូវ ឬ​ក៏​តេស្ត​ហ្នឹង​មិន​មាន​គុណ​ភាព​ បែរ​ជា​បង្ហាញ​ថា​មាន​ទៅ​វិញ ឬ​ក៏​មាន​ផ្ទុក​វីរុសកូវីដ -១៩ តែ​ដល់​ពេល​ធ្វើ​តេស្ត​ទៅ​គុណភាព​មិន​ល្អ ហើយ​របៀប​របប​នៃ​ការ​ធ្វើ​របស់​យើង​មិន​ត្រឹម​ត្រូវ អ៊ីចឹង​លទ្ធផល​បែរ​ជា​បង្ហាញ​ទៅ​អវិជ្ជមាន​ទៅ​វិញ”។

លោក​ជំទាវ​ថា ក្រសួង​នឹង​មាន​ការ​បណ្តុះ​បណ្តាល រួម​ទាំង​ការ​ផលិត​វីដេអូ​អប់រំ ដើម្បី​ផ្សព្វផ្សាយពី​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ-១៩ ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស។

​ទោះ​បី​ជា​ការ​ធ្វើ​តេស្ត​នេះ លឿន​រហ័ស​និង​ងាយស្រួល​ប្រើ​ក៏​ដោយ តែ​ក៏​មាន គុណវិបត្តិ ដែរ ពោល​គឺលទ្ធផល​អវិជ្ជមាន​មិន​ពិត​ដែល​អាច​នាំ​ឱ្យ​មាន​ការ​រីក​រាលដាល​នៃ​វីរុស​ដោយ​មិន​បាន​ដឹង​ខ្លួន។ ហេតុនេះ​ហើយ​ទើប​បច្ចុប្បន្ន លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​រហ័ស ត្រូវ​បាន​បង្រ្គប់​ដោយ​ការ​ធ្វើ​តេស្ត PCR បន្ថែម​ម្តង​ទៀត ជា​ពិសេស​សម្រាប់​លទ្ធផល​អវិជ្ជមាន ដើម្បី​ចៀសវាង​លទ្ធផល​អវិជ្ជមាន​មិន​ពិត ​(False Negative)។ ប៉ុន្តែ ប្រសិន​បើ​លទ្ធផល​ចេញ​វិជ្ជមាន​មិន​ពិត (False Positive) មាន​ន័យ​ថា យើង​តេស្ដ​វិជ្ជមាន តែ​មិន​មាន​ឃើញ​ចេញ​រោគ​សញ្ញា ភាគ​រយ​ខ្ពស់​ណាស់​ថា យើង​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩​នេះ ហើយ​ករណី​វិជ្ជមាន​មិន​ពិត​ក៏​កម្រ​កើត​មាន​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មកដឹងពីតេស្ដរកអង់ទីគ័រការពារកូវីដ-១៩ ក្រោយចាក់វ៉ាក់សាំងរួច

ចុចអាន៖ ការសិក្សា៖ កូវីដ-១៩ មានវិធីថ្មីមួយទៀតឆ្លងចូលកោសិកាមនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

សំណាក​ចំណីអាហារ​១២​មុខ ត្រូវ​បាន​មន្ត្រី​ជំនាញ​ពិនិត្យ​រក​សារធាតុ​ហាមឃាត់

កីឡា៤៩ នាទី មុន

អបអរសាទរ! U20 កម្ពុជា បាន​ឈ្នះ បារ៉ែន បង្កើត​ក្តី​សង្ឃឹម​​ឡើង​វគ្គ​បន្ត​

ចរាចរណ៍២ ម៉ោង មុន

តុលាការកាត់ទោសបុរសស្រវឹងបើករថយន្តបុកមនុស្សស្លាប់៤នាក់នៅស្ពានអាកាសឬស្សីកែវ  ឱ្យជាប់ពន្ធធនាគា៥ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក លី ធុជ៖ សម្ដេចធិបតី ជាមេដឹកនាំសកម្មក្នុងការអំពាវនាវឱ្យបណ្តាប្រទេសនានាគាំទ្រដល់អនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

Sokha Hotels

ព័ត៌មានពេញនិយម