Connect with us

សុខភាព

តើអាហ្វេរ៉ែស៊ីសជាអ្វី (Apheresis) ?

បានផុស

នៅ

អាហ្វេរ៉ែស៊ីស ជាបច្ចេកវិទ្យាក្នុងការដកយកកោសិកាឈាមពីមនុស្ស ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ​ដែល​កំពុង​មាន​អាសន្ន​ផ្នែកវិបត្តិឈាម។ ចុងសតវត្សទី ២០ នៅខែមេសា ១៩៨១ ម៉ាស៊ីនដ៏ទំនើបត្រូវ​បានបង្កើតឡើងជាលើកដំបូង ដើម្បីចូលរួម​ក្នុងការអភិវឌ្ឍន៍​វិទ្យាសាស្ត្រ​ក្នុងការដក​យកកោសិកាឈាម ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរពេទ្យកាល់ម៉ែត បានចាប់ផ្តើមអនុវត្តបច្ចេកទេសទំនើបនេះតាំងពីឆ្នាំ​ ២០១៣ ក្នុង​ការព្យាបាលជំងឺមហារីកឈាម ជំងឺរ៉ាំរ៉ៃ និងការផ្តល់ផលិតផលឈាមដែលមានប្រសិទ្ធភាព ជួយ​សង្គ្រោះ​ជីវិតអ្នកជំងឺជាច្រើន។ ក្នុងការអនុវត្តសព្វថ្ងៃនេះ យើងបានដក​យកនូវកោសិកាឈាម​មួយ​ចំនួនដូចជា៖
– គ្រាប់ឈាមមហារីក
– ប្លាស្មា
– ប្លាកែត
– និងកោសិកាពូជដើម។

លើសពីនេះទៀត យើងអាចដកយកនូវសារធាតុពុលចេញពីប្លាស្មា (Therapeutic Plasma Exchange) ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ៖
– ខ្សោយសាច់ដុំធ្ងន់ធ្ងរ (Myasthenia gravis)
– វិបត្តិកកឈាមនៅសរសៃតូចៗ (Thrombotic Thrombopenic Purpura)
– ខ្សោយសាច់ដុំដោយវិបត្តប្រពន្ធ័សសៃប្រសាទ (Guillain Barre Syndrom) ។ល។

មន្ទីរពេទ្យកាល់ម៉ែត បានផ្តល់ជូននូវការព្យាបាលដោយអាហ្វេរ៉េស៊ីស លើក​ដំបូង​បង្អស់​នៅកម្ពុជា និង​កំពុង​តែ​អភិវឌ្ឍ​បន្ថែម​នូវ​បច្ចេកវិទ្យាថ្មីៗទៀត៕

អត្ថបទ៖រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម