Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមូលដ្ឋានខេត្តត្បូងឃ្មុំ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

បានផុស

នៅ

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកោតសសេីរដល់ក្រុមគ្រូពេទ្យ នៃមន្ទីរសុខា​ភិបាល ខេត្តត្បូងឃ្មុំ និងអាជ្ញាធរខេត្តបានសហការគ្នាយ៉ាងរលូនក្នុងការទប់ស្កាត់បង្ការការពារជំងឺកូវីដ-១៩ បេីទោះជំងឺមួយនេះមិនបានរលត់ទៅវិញ។

ឯកឧត្ដមរដ្ឋមន្ត្រី បានជំរុញដល់មន្ត្រីសុខាភិបាលបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ការងារប្រយុទ្ធប្រឆាំងនិងការរីករាល​ដាល ពោលគឺក្រុមគ្រូជួរមុខកំពុងដេីរយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងចូលរួមផ្តល់វ៉ាក់សាំងរបស់រាជដ្ឋាភិបាល ជូនពលរដ្ឋឲ្យបានគ្រប់គ្នាតាមគោលដៅនិងតំបន់ដែលមានប្រហារនិភ័យខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជេីញចុះពិនិត្យមណ្ឌលចាក់វ៉ាក់សាំងនៅមន្ទីរបង្អែកនរោត្តម ព្រះសីហនុ ត្បូងឃ្មុំ និងបន្តដំណេីរជួបពិភាក្សាជាមួយ ឯកឧត្ដម ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លេីការងារទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ នៅតាមមូលដ្ឋានខេត្តត្បូងឃ្មុំ ។ ក្នុងនោះដែរ ឯកឧត្ដម ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់ ក្រសួង សុខាភិបាល តែងតែជួយគាំទ្រទាំងធនធានមនុស្ស សម្ភារៈ បច្ចេកទេស ក្នុងយុទ្ធនាការ ប្រឆាំងទៅនឹងជម្ងឺកូវីដ-១៩។ ហេីយ ឯកឧត្តម អភិបាលខេត្ត ត្បូងឃ្មុំ បានស្នេីសុំរថយន្តសង្គ្រោះ និងទីតាំងរៀបចំជាមណ្ឌលពិនិត្យព្យាបាលអ្នកជម្ងឺបន្ថែមទៀត ខណៈ ដែលរកឃេីញអ្នកវិជ្ជមានកូវីដមិនមានថយចុះ។

ក្រោយពី ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជួបពិភាគ្សាជាមួយ អភិបាលខេត្តត្បូងឃ្មុំ រួចមក ក៍បន្តដំណេីរចុះពិនិត្យការសាងសង់អគាមន្ទីរពេទ្យមិត្តភាពខ្មែរ-ចិន ត្បូងឃ្មុំ ដែលបច្ចប្បន្នក្រុមជាង កំពុងសាងសង់សម្រេចបានប្រមាណ៦០%ហេីយ ៕

អត្ថបទ ៖ ហុង ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៥៥ នាទីutes មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម