ព័ត៌មានជាតិ
អាជ្ញាធរខេត្តឧត្តរមានជ័យបិទខ្ទប់ទីប្រជុំជនភូមិពពេល និងផ្ទះ១១ខ្នងក្រោយមានផ្ទុះជំងឺកូវីដ-១៩
អាជ្ញាធរខេត្តឧត្តរមានជ័យបានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងទីប្រជុំជននៃភូមិពពេល ស្ថិតនៅឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងផ្ទះចំនួន១១ខ្នងបន្ទាប់ពីទីតាំងទាំងនេះមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យបានឱ្យដឹងថា «ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីប្រជុំជនភូមិពពេលចាប់ពីចំណុចមុខអនុវិទ្យាល័យតេជោថ្នល់បំបែក ដល់ចំណុចផ្លូវចូលភូមិតាម៉ុកមានជ័យសងខាងផ្លូវលេខ២៦២៥ចំនួន៣៤គ្រួសារ ស្ថិតនៅឃុំផ្អាវ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី០២ ខែកក្កដា រហូតដល់មានការសម្រេចជាថ្មីដោយមូលហេតុទីតាំងមានពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩»។
រដ្ឋបាលខេត្តបានបន្តថា ក្នុងកំឡុងពេលនៃការបិទខ្ទប់ជាបណ្ដោះអាសន្ននេះ រដ្ឋបាលស្រុកត្រពាំងប្រាសាទ ត្រូវហ៊ុមព័ទ្ធទីតាំងខាងលើផ្អាកការចេញចូលទីតាំងទាំងនេះ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោលដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក និងណែនាំឱ្យម្ចាស់ទីតាំងគោរពអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។
ក្រៅពីនេះរដ្ឋបាលខេត្តបានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន៥ខ្នង ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល។ បិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន៤កន្លែង ស្ថិតនៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ និងបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន០២ខ្នង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង។
យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តក៏បានសម្រេច បញ្ចប់ការបិទខ្ទប់ទីតាំង និងផ្ទះចំនួន៤កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ផងដែរបន្ទាប់ពីស្ថានភាពឆ្លងជំងឺកូវីដ១៩បានធូស្រាលនិងអាចគ្រប់គ្រងបាន។
រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំនិងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «៣កុំ និង៣ការពារ»ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧២៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន៦៣៨ករណី និងករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន៨៦ករណី និងបានព្យាបាលជាសះស្បើយចំនួន១២៩នាក់ កំពុងសម្រាកព្យាបាលចំនួន៥៩៣នាក់ និងស្លាប់ចំនួន០៣នាក់៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់