ព័ត៌មានជាតិ
លោក កែវ រ៉េមី និងលោក ជិន ម៉ាលីន ត្រូវបានតែងតាំងជាអនុប្រធានក្រុមការងារបក្សស្រុកសង្កែ
លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រមទាំងមន្ត្រីមួយចំនួនទៀត ត្រូវបានតែងតាំងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំស្រុកសង្កែ ខេត្តបាត់ដំបង នេះបើយោងតាមសេចក្តីសម្រេចដែលទទួលបាននៅថ្ងៃនេះ។
សេចក្តីសម្រេចចុះថ្ងៃទី០៧ ខែមិថុនា ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុម ការងារគណបក្សប្រជាជនខេត្តបាត់ដំបង បានបញ្ជាក់ថា ត្រូវបានតែងតាំងអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកសង្កែ ខេត្តបាត់ដំបង រួមមាន: ទី១. ឯកឧត្តម កែវ រ៉េមី ទី២. ឯកឧត្តម ជិន ម៉ាលីន ទី៣. ឯកឧត្តម ខៀវ តុលា….។
សូមបញ្ជាក់ថា ការតែងតាំងនេះធ្វើឡើងដោយយោងទៅលើចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លើលិខិតចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ របស់ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងយោងទៅតាមសំណូមពរចាំបាច់នៃការងារ៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ