Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត! ប្រកាសយប់មិញ រកឃើញអ្នកឆ្លងកូវីដច្រើន មិនធ្លាប់មាន

បានផុស

នៅ

កាលពីយប់មិញ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៣៤៦ករណីទៀត ដោយធ្វើឲ្យចំនួនសរុបនៅថ្ងៃសៅរ៍ កើនដល់ ៩១៤ ករណី ដែលនេះជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត របស់វៀតណាម ចាប់តាំងពីជំងឺ ផ្ទុះឡើងក្នុងប្រទេសនេះ។

ក្នុងចំណោមករណីពេលយប់ មាន២៥០ករណី ត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីមិញ។

ករណីដែលនៅសេសសល់ ត្រូវបានរាយការណ៍នៅខេត្ត Dong Nai (៣២ករណី), Quang Ngai (១៦ករណី), Phu Yen (១៤ករណី), Tien Giang (១២ករណី), Nghe An (៧ករណី), Binh Duong (៦ករណី), Binh Dinh (៥ករណី) និង Ba Ria-Vung Tau (៤ករណី)។

គួរបញ្ជាក់ថា ប្រទេស វៀតណាម បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ សរុប ១៩,៣១០ករណី និងស្លាប់៨៤នាក់

ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ វៀតណាម ក៏ព្យាបាលអ្នកជំងឺជាសះស្បើយចំនួន២៤៨នាក់ផងដែរ ដោយធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់ ៧,៦៤៣នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ផ្គើនបម្រាមកូវីដ! ហាងខារ៉ាអូខេនៅវៀតណាម លួចបើក ហើយមានសេវារាំស្រាតឲ្យភ្ញៀវមើលទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម