Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះ​ ត្រៀម​យក​វិទ្យាល័យ​ព្រះមហាក្សត្រី​យា​នី​កុសុមៈ ​ធ្វើ​ទីកន្លែង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ កម្រិត​ស្រាល​

បានផុស

នៅ

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​កក្កដា​នេះ​ថា រដ្ឋបាលខេត្ត​បាន​ត្រៀម​យក​វិទ្យាល័យ​ព្រះមហាក្សត្រី​យា​នី​កុសុមៈ ស្ថិតក្នុង​ក្រុង​ក្រចេះ​ធ្វើជា​ទីតាំង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ​កម្រិត​ស្រាល​បន្ទាប់ពី​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត ឈ្នាង ស៊ី​វុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​បាន​បន្ត​ថា​« យើង​ចាំបាច់​ត្រូវតែ​ត្រៀមលក្ខណៈ​ទុកជាមុន​នូវ​កន្លែង​ព្យាបាល​ឱ្យ​ហើយ ​ព្រោះ​មិនដឹង​ថា ​នៅ​ថ្ងៃ​ខាងមុខនេះ​ស្ថានភាព​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​នៅ​ខេត្ត​ក្រចេះ​វា​វិវត្តន៍​ទៅជា​យ៉ាងណា​នោះទេ​បើ​កើនឡើង​យើង​មាន​កន្លែង​រៀបចំ​រួចជាស្រេច​មិន​ពិបាក​នោះ​ឡើយ​»​។ លោក វេជ្ជបណ្ឌិត បាន​បន្តទៀតថា បច្ចុប្បន្ននេះ​ ក្រុមការងារ​បាន​រៀបចំ​ចាត់ចែង​យក​តុ បោសសំអាត​ក្នុង​បន្ទប់​នីមួយៗ​ឱ្យ​បាន​ស្អាត​ ដើម្បី​រៀបចំ​ដាក់​គ្រែ​និង​បំពាក់​សម្ភារៈ​ផ្សេងៗ​ សម្រាប់​អ្នកជំងឺ​សម្រាក​និង​រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង​និង​បន្ទប់​អនាម័យ​ឱ្យ​បាន​ស្អាត​ស្រប​ទៅតាម​វិធាន​របស់​ក្រសួងសុខាភិបាល​។ លោក វេជ្ជបណ្ឌិត បាន​បន្ថែមថា វិទ្យាល័យ​នេះ​មាន​១៨​បន្ទប់​ ដោយ​១​បន្ទប់​អាច​ដាក់​គ្រែ​ បាន​ចំនួន​៨​គ្រែ​សរុប​១៤៤​គ្រែ​ខណៈ​បច្ចុប្បន្ននេះ ​ខេត្ត​មាន​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ​ចំនួន​៤​កន្លែង​ក្នុង​នោះ​មាន​សណ្ឋាគារ​បឹង​កា​ឡូ​ផងដែរ​ និង​មណ្ឌលច​ត្តា​ឡី​ស័ក​មាន​ចំនួន​៤​កន្លែង​។

​​រហូតមកដល់​ពេលនេះ​ខេត្តក្រចេះ ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ចំនួន​១២៤​នាក់​ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន​២០​នាក់ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​១០១​នាក់​ និង​ស្លាប់​ចំនួន​៣​នាក់​។ ​លោក វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ​ប្រភព​នៃ​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩​ នៅ​ខេត្តក្រចេះ ​គឺ​ដោយសារ​ឆ្លង​តា​មអ្នក​ដំណើរ​មកពី​ជុំវិញ​ខេត្ត ​និង​មកពី​រាជធានី​ភ្នំពេញ​ពិសេស​ គឺ​ឆ្លង​តាមរយៈ​ក្លឹប​កម្សាន្ត​។​

​លោក​ប្រធាន​មន្ទីរ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​ប្រវត្តិ​ប៉ះពាល់​ដោយផ្ទាល់ ឫ​ប្រយោល​ជាមួយ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ឫ​មាន​រោគសញ្ញា​ក្អក ផ្តាសាយ ហៀរ​សំបោរ ឈឺ​បំពង់ក ពិបាក​ដកដង្ហើម កម្ដៅ​ក្នុង​ខ្លួន​ឡើង​ខ្ពស់​លើសពី​៣៧​អង្សា​សេ និង​រោគសញ្ញា​ផ្សេងៗ​ទៀត ដែល​សង្ស័យ សូម​រួសរាន់​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​កន្លែង​បងប្អូន​រស់នៅ ឫ​រាយការណ៍​ជូន​ទៅ​អាជ្ញាធរ​ជាបន្ទាន់​។ លោក វេជ្ជបណ្ឌិត បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងសុខាភិបាល ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៤ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម