សុខភាព
ប្រុងប្រយ័ត្ន! មនុស្ស៤ប្រភេទនេះ ងាយឆ្លងវីរុស Delta ខ្លាំងបំផុត
ទិន្នន័យនៅក្នុងប្រទេសអង់គ្លេស បានបង្ហាញពីក្រុមមនុស្សដែលងាយរងគ្រោះបំផុត ចំពោះវីរុសបំប្លែងខ្លួនឥណ្ឌា (Delta)។
ស្របពេលដែលវីរុសនេះកំពុងវាយប្រហារទូទាំងពិភពលោក ហើយចូលមកដល់ប្រទេសកម្ពុជាផងដែរនោះ ទិន្នន័យចុងក្រោយពីសេវាសុខភាពសាធារណៈអង់គ្លេសបានបង្ហាញថា ក្រុមមនុស្ស៤ប្រភេទ គឺមនុស្សវ័យក្មេង មនុស្សវ័យចំណាស់ អ្នកមិនទាន់ចាក់វ៉ាក់សាំងសោះ និងអ្នកមិនទាន់ចាក់វ៉ាក់សាំងបានគ្រប់២ដូស គឺងាយនឹងឆ្លងវីរុសបំប្លែងខ្លួននេះបំផុត។
ក្នុងចំណោមក្រុមទាំង៤ មនុស្សវ័យចំណាស់ ងាយប្រឈមហានិភ័យនៃការស្លាប់ខ្លាំងជាងគេ។
ករណីចំនួន ៩២,០២៩ករណីដែលអង់គ្លេសរកឃើញចន្លោះដើមខែកុម្ភៈ ដល់ពាក់កណ្តាលខែមិថុនា គឺជាវីរុសបំប្លែងខ្លួន Delta។
ស្ទើរតែ៨២,៥០០នាក់នៃករណីទាំងនេះ ត្រូវបានកត់ត្រានៅក្នុងចំណោមមនុស្សដែលមានអាយុក្រោម៥០ឆ្នាំ ហើយភាគច្រើនពោលគឺ៥៣,៨២២ករណី ត្រូវបានរកឃើញនៅក្នុងក្រុមមនុស្សមិនចាក់វ៉ាក់សាំង។
ចំពោះ ក្នុងចំណោមករណីនៅក្នុងក្រុមដែលមិនចាក់វ៉ាក់សាំង ភាគច្រើនគឺស្ថិតក្នុងក្រុមអាយុក្រោម៥០ឆ្នាំ (៥២,៨៤៦ ករណី) ហើយមានតែ៩៧៦ករណីប៉ុណ្ណោះ ស្ថិតក្នុងក្រុមអាយុលើស៥០ឆ្នាំ។
ទោះយ៉ាងណា ទិន្នន័យបានបង្ហាញថា មានមនុស្សស្លាប់ចំនួន ១១៧ នាក់ដោយសារវីរុស Delta នៅក្នុងប្រទេសអង់គ្លេស ហើយភាគច្រើនស្ថិតក្នុងក្រុមអាយុលើស ៥០ ឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TOI
ចុចអាន៖ WHO ព្រមានថា ពិភពលោកកំពុងស្ថិតក្នុង ពេលវេលាគ្រោះថ្នាក់បំផុត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ