សុខភាព
ទម្លាប់ខុសមួយចំនួន ដែលមនុស្សមានទំនោរធ្វើ បន្ទាប់ពីដុសធ្មេញរួច
ក្រៅពីដុសធ្មេញឲ្យបានត្រឹមត្រូវ នៅមានអាកប្បកិរិយាមួយចំនួនដែលមនុស្សគ្រប់គ្នាមិនគួរធ្វើ បន្ទាប់ពីដុសធ្មេញរួច។ពេទ្យធ្មេញ Narawan cheowwit នៃមន្ទីរពេទ្យ Siriraj បាននិយាយថា វាជាការសំខាន់ដើម្បី កំណត់ពីសារសំខាន់នៃសារធាតុ fluoride ដែលមនុស្សជាច្រើនមិនដឹង។
fluoride គឺជាធាតុមួយក្នុងចំណោមធាតុសំខាន់ទាំង ៥ ក្នុងការការពារការពុកធ្មេញ រួមមានការសម្អាតធ្មេញ ដោយដុសធ្មេញបានត្រឹមត្រូវ។
ការមិនអើពើនឹងសារៈសំខាន់នៃ fluoride នៅក្នុងថ្នាំដុសធ្មេញ អាចបណ្តាលឲ្យធ្មេញមិនត្រូវបានការពារពេញលេញពីការពុកធ្មេញ។ ទោះបីយើងដុសធ្មេញជាប្រចាំក៏ដោយ។
តើ fluoride គឺជាអ្វី?
fluoride គឺជាសារធាតុរ៉ែមួយប្រភេទដែលមានប្រសិទ្ធភាពក្នុងការការពារការពុកធ្មេញ។ fluoride ត្រូវបានប្រើដើម្បីទាក់ទងផ្ទៃធ្មេញ ដែលអាចធ្វើបានដោយដុសធ្មេញរបស់អ្នកជាមួយថ្នាំដុសធ្មេញដែលមានសារជាតិ fluoride ។
ទម្លាប់ខុសដែលមនុស្សមានទំនោរធ្វើ បន្ទាប់ពីដុសធ្មេញភ្លាមៗ
អ្វីដែលមនុស្សជាច្រើន ប្រហែលមិនបានដឹងនោះគឺថា បន្ទាប់ពីដុសធ្មេញរួច អ្នកគួរតែខ្ពុរមាត់ជាមួយទឹកអំបិលមួយសន្ទុះ ហើយកុំពិសារទឹកបន្ទាប់ពីដុសធ្មេញយ៉ាងតិច ៣០ នាទីដើម្បីឲ្យ fluoride ស្ថិតនៅក្នុងមាត់បានយូរ។
ដូចគ្នានេះផងដែរ មុនពេលដុសធ្មេញ កុំជ្រលក់ថ្នាំដុសធ្មេញជាមួយទឹកមុនពេលដុសធ្មេញ ដើម្បីជួយបង្កើតពពុះ។ ទឹកអាចកាត់បន្ថយបរិមាណ fluoride នៅក្នុងថ្នាំដុសធ្មេញ ដែលអាចធ្វើឲ្យខូចគុណភាព។
តើមានគ្រោះថ្នាក់នៃការប្រើប្រាស់ fluoride ទេ ? ការសិក្សាបានបង្ហាញថា ការប៉ះពាល់នឹង fluoride ក្នុងទម្រង់និងទំហំត្រឹមត្រូវក្នុងរយៈពេលយូរ គឺមិនបង្កអន្តរាយទេ ហើយមិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើតឡើងនៃជំងឺជាប្រព័ន្ធនិងជំងឺមហារីកប្រភេទណាមួយឡើយ។
ចុងក្រោយការប្រើប្រាស់តែ fluoride តែមួយមុខមិនអាចការពារការពុកធ្មេញបានទេ។ ដូច្នេះយើងត្រូវសម្អាតធ្មេញដោយដុសធ្មេញនិងខ្ពុរមាត់តាមរបៀបត្រឹមត្រូវ។ ការកែទំលាប់នៃរបបអាហារកាត់បន្ថយអាហារផ្អែមឬស្អិត និងទៅជួបពេទ្យធ្មេញ ដើម្បីពិនិត្យធ្មេញឲ្យបានទៀងទាត់រៀងរាល់ ៦ ខែម្តង។ ចងចាំថាអ្នកមានធ្មេញរឹងមាំនឹងត្រូវបាន ប្រើដើម្បីទំពាអាហារអស់មួយជីវិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖រឿង ៣ យ៉ាងគួរចៀសវាងក្រោយញ៉ាំអាហាររួចភ្លាមៗ
ចុចអាន៖ប្រយ័ត្នផង! អ្នកជំនាញថាច្រាសដុសធ្មេញអាចបង្កហានិភ័យចម្លងវីរុសកូវីដ-១៩
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់