ជីវិតកម្សាន្ដ
ទ្រាំលែងបាន សុខ រ៉ាស៊ី លែងចង់បានលុយ ឲ្យច្បាប់អនុវត្តលើបុគ្គលម្នាក់
ទោះបីមានការសុំទោសយ៉ាងណាក្ដី ពិធីករប្រុសលោក សុខ រ៉ាស៊ី បានប្រកាសជំហរនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះថា ករណីអ្នករៀបចំកម្មវិធីប្រកួតកញ្ញាឯកម្នាក់ជំពាក់លុយមិនព្រមសង និងថែមទាំងព្យាយាមគេចវេសពុំមានដំណោះស្រាយនោះ គឺលោកបានសម្រេចធ្វើតាមផ្លូវច្បាប់។
លោក សុខ រ៉ាស៊ី បានថ្លែងប្រាប់នៅមុននេះបន្តិចដោយជំហរម៉ឺងមាត់ថា “ថ្ងៃនេះខ្ញុំសូមបញ្ចាក់ថា រឿងនេះលុយខ្ញុំលែងចង់បានហើយ ខ្ញុំសុខចិត្តអោយច្បាប់ចាប់បុគ្គលនេះដាក់គុកចុះ កុំអោយដើរបោកបញ្ឆោតលួងលោមសិល្បៈករដ៏ទៃទៀតអោយដូចខ្ញុំ ហើយកុំអោយខូចឈ្មោះអ្នកដឹកនាំម្ចាស់ផលិតកម្ម ម្ចាស់កម្មវិធីគេល្អៗ”។
ពិធីករលោក សុខ រ៉ាស៊ី បានបន្ថែមថា បើតាមលោកដឹង បុគ្គលនេះធ្លាប់មានរឿងរ៉ាវច្រើនណាស់ជាមួយតួសម្តែងពេលថតរឿងទៀត។ ពេលអានឆាតទៅគេថា គេសុំាហ្នឹងរឿងហ្នឹងហើយព្រោះគេធ្លាប់មានរឿងអញ្ចឹងរហូត។
សូមជម្រាបថា ចំពោះរឿងរ៉ាវរវាងពិធីករលោក សុខ រ៉ាស៊ី និងអ្នករៀបចំកម្មវិធីប្រលងបវរកញ្ញាខាងលើនេះអំឡុងពេលប៉ុន្មានថ្ងៃនេះ កាន់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ខណ:ដែលលោកប្រកាសថា ប្តឹងពីបទឆបោក និងអាចប្រឈមការចាប់ខ្លួនផងនោះ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ