KPT+
ប្រលោមលោករន្ធត់ព្រឺព្រួចថ្មីសន្លាងរបស់ ពេជ្របណ្ឌិត ត្រៀមចេញផ្សាយនៅខែក្រោយ
ប្រលោមលោកថ្មីមួយ រឿងមនុស្សស្រីនៅមាត់បង្អួច ត្រូវបានតាក់តែងឡើងដោយអ្នកនិពន្ធម៉ីសនសុធារី នៅក្នុងទម្រង់ ជាភាគនិទាន ពេជ្របណ្ឌិត ដែលជាខ្សែរឿងទទួលបានការគាំទ្រខ្លាំង។

នេះរាប់ថាជាប្រភេទសាច់រឿង រន្ធត់ព្រឺព្រួច មានហេតុផល ហើយពាក់ព័ន្ធទៅនឹងជំនឿទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។ នៅក្នុងប្រលោមលោកមួយនេះក្រុមការងារចាប់អារម្មណ៍ចេញផ្សាយជាបន្ត ក្រោយពី រឿងថ្ងៃណាមួយ ដែលជាប្រភេទប្រលោមលោកបុរសស្រឡាញ់បុរសដំបូងសរសេរដោយអ្នកនិពន្ធដដែល។

រឿង មនុស្សស្រីនៅមាត់បង្អួច គឺជាប្រភេទរឿងខ្លី បង្ហាញពីយុវវ័យ មួយក្រុម ដែលបានមកជួយចាំរក្សាផ្ទះ បងខ្លួនដែលបានចេញទៅរស់នៅបរទេស។ នៅមុខផ្ទះរបស់គេមាន មានផ្ទះ ចាស់មួយខ្នងទៀត ដែលនៅទិវាដំបូង គេបានឃើញមនុស្សស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ បង្ហាញខ្លួននៅមាត់បង្អួច។ រូបសម្ផស្សស្រស់ស្អាតនិងមានសញ្ញាថា នាងចាប់អារម្មណ៍ចំពោះគេ បានធ្វើឱ្យគេដក់ចិត្តជាខ្លាំងនឹងទិដ្ឋភាពនោះ។

ដោយសារតែវត្តមានរបស់នាងបានធ្វើឲ្យគេគេងមិនលក់បក់មិនល្ហើយ ហើយចេះតែចិញ្ចឹមចិត្តថា នឹងរកនាងឲ្យឃើញព្រមទាំងធ្វើយ៉ាងណាក៏ដោយ ឲ្យបានជួបនាង បាននាងមកជាគូសង្សារ រឿងជាច្រើនបានកើតឡើងជាបន្តបន្ទាប់ចំពោះគេ នាំមុខរហូតដល់ពេលមួយ គេសម្រេចចិត្តចូលទៅក្នុងផ្ទះមួយនោះ តាមការកោះហៅរបស់នាង។
តើមានរឿងអ្វីកើតឡើងនៅពេលគេឈានទៅដល់ផ្ទះនោះ?
សូមរង់ចាំតាមដានភាគនិទានថ្មីរបស់ ពេជ្របណ្ឌិត នៅលើ Meysansotheary.com

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ