Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីលុចសំបួ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្រោយឆ្លងកូវីដ បន្ទាប់ពីកិច្ចប្រជុំ EU

បានផុស

នៅ

នាយករដ្ឋមន្ត្រីប្រទេស លុចសំបួលោក Xavier Bettel ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ ហើយកំពុងស្ថិតក្រោមការតាមដាន បន្ទាប់ពីធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា លោក Bettel អាយុ៤៨ឆ្នាំ នឹងស្ថិតនៅក្នុងមន្ទីរពេទ្យរយៈពេល២៤ម៉ោង ដែលជាវិធានការបង្ការជាមុន។

គាត់បានចាប់ផ្តើមធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ កាលពីថ្ងៃទី២៧ខែមិថុនា ពោលគឺពីរថ្ងៃបន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូល សហគមន៍អ៊ឺរ៉ុបនៅទីក្រុង ព្រុចសែល ប៉ុន្តែគ្មានមេដឹកនាំអឺរ៉ុបណាម្នាក់ក្នុងចំណោមមេដឹកនាំទាំង២៦រូបផ្សេងទៀតដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ ត្រូវបានគេចាត់ទុកថាមានទំនាក់ទំនងជាមួយគ្នានោះទេ។

Luxembourg PM tests positive for COVID-19 - Chinadaily.com.cn

នាយករដ្ឋមន្រ្តីលុចសំបួរូបនេះ បានទទួលវ៉ាក់សាំង AstraZeneca មួយដូសរួចទៅហើយ កាលពីថ្ងៃទី៦ឧសភា។

ប្រទេសមានប្រជាជន ៦៣០,០០០ នាក់មួយនេះ បានរាយការណ៍អំពីការកើនឡើងនៃករណីឆ្លងយ៉ាងគំហុកកាលពី១០ថ្ងៃមុន ហើយមនុស្សចំនួន១៣៦នាក់ បានធ្វើតេស្តវិជ្ជមានវីរុសនេះកាលពីថ្ងៃសៅរ៍ ដែលជាកម្រិតមួយមិនធ្លាប់មានសោះក្នុងប្រទេស លុចសំបួ ចាប់តាំងពីពាក់កណ្តាលខែឧសភាមក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក ចូ បៃដិន ថា អាមេរិក មិនទាន់ “យកឈ្នះ” ជំងឺកូវីដ ១៩ នៅឡើយទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម