ព័ត៌មានជាតិ
បង្ក្រាបទីតាំងលួចដាំកញ្ឆា ខុសច្បាប់១កន្លែង នៅខេត្តឧត្តរមាន ជ័យ និងឃាត់ខ្លួនជនសង្ស័យ៣នាក់
កម្លាំងសមត្ថកិច្ចខេត្តឧត្តរមានជ័យ បានចុះបង្ក្រាបទីតាំងចំការស្វាយ១កន្លែង លួចបង្កប់ដាំដំណាំកញ្ឆាខុសច្បាប់ ដោយក្នុងនោះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ៣នាក់។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែកក្កដានេះថា កាលទី៤ ខែកក្កដាម្សិលមិញ ដោយមានការសម្របសម្រួលនីតិវិធី ដឹកនាំបញ្ជាផ្ទាល់ពីលោក តូច សុភក្តី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ លោកបានដឹកនាំកម្លាំងកងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាន សហការជាមួយកម្លាំងអធិការដ្ឋានស្រុកអន្លង់វែង បានចុះបង្ក្រាបទីតាំងចំការស្វាយ១កន្លែង នៅចំណុចពាង២ ស្ថិតក្នុងភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ដែលបានធ្វើសកម្មភាពលួចបង្កប់ ដាំដំណាំកញ្ឆាខុសច្បាប់ មានទំហំ៥,៥០០ ម៉ែត្រការ៉េ។

ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការនេះ កងកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣ ព្រមទាំងបានដកហូតបាននូវកញ្ឆាក្រៀម ចំនួន៣៦គីឡូក្រាម, កញ្ឆាស្រស់ចំនួន១២៥០០ដើម, រថយន្ត១គ្រឿង, គោយន្តកន្ត្រៃ១ គ្រឿង, និងសម្ភារមួយចំនួនទៀត។
បើតាមលោកឧត្តមសេនីយ៍ទោ ហួត សុធី បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាង បាននឹងកំពុងរៀបចំក៏សាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការបន្តតាមនីតិវីធី៕ (ដោយ)៖ ឃួន សុភ័ក្រ





-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត