ព័ត៌មានជាតិ
តាមប្រភព អាជីវករផ្សារអូឡាំពិកមួយចំនួនឆ្លងកូវីដ កំពុងសម្រាកព្យាបាលនៅផ្ទះ
អាជ្ញាធររាជធានីភ្នំពេញបានឲ្យដឹងថា មានអាជីវករផ្សារអូឡាំពិកមួយចំនួនដែលឆ្លងកូវីដ កំពុងសម្រាកព្យាបាលនៅផ្ទះ ខណៈនៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលព្យាបាលនៅរាជធានីកកកុញដោយអ្នកជំងឺកូវីដ១៩។
ផ្សារអូឡាំពិក ដែលជាផ្សារបោះដុំទំនិញដ៏ធំកណ្តាលក្រុង បានពាក់ព័ន្ធអាជីវករ សន្តិសុខផ្សារប្រមាណជិត ៨០ នាក់ឆ្លងកូវីដ ហើយអាជ្ញាធរសម្រេចបិទជាបណ្តោះអាសន្ន។

តាមតួលេខគិតត្រឹមថ្ងៃ ២ កក្កដា នេះ ការយកសំណាកអ្នកពាក់ព័ន្ធនៅផ្សារអូឡាំពិកជាង ៨០០ នាក់ បានរកឃើញអ្នកវិជ្ជមានចំនួន ៧៣ នាក់។
តាមរយៈ Video Conference នៅព្រឹកមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីមកពីក្រសួងសុខាភិបាល ក៏បានបើកកិច្ចប្រជុំពិភាក្សា លើការអនុវត្តការព្យាបាលតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ១៩ ធ្វើយ៉ាងណាអាចឱ្យប្រជាពលរដ្ឋទទួលយកបាន។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាឱ្យស៊ីសង្វាក់គ្នារវាងអាជ្ញាធរជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ លើការអនុវត្តការព្យាបាលអ្នកជំងឺកូវីដនៅតាមផ្ទះ ដើម្បីបន្តផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានតាមសង្កាត់ខណ្ឌបានយល់ពីការងារនេះ។
លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា ក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយនេះ អ្នកឆ្លងជំងឺកូវីដ-១៩ មិនមានការថមថយនោះទេ តែបែរជាកើនឡើងរហូតខ្វះកន្លែងទទួលអ្នកជំងឺ។ ដូច្នេះហើយ ទើបក្រសួងបានធ្វើការជាមួយអាជ្ញាធរ ដើម្បីបង្កើតក្រមប្រតិបត្តិព្យាបាលអ្នកជំងឺនៅតាមផ្ទះ។
បើតាមមន្រ្តីក្រសួងសុខាភិបាល មកដល់ពេលនេះមានអ្នកជំងឺកូវីដប្រមាណជាង ៣០០នាក់ កំពុងសម្រាកព្យាបាលនៅតាមផ្ទះ ពិសេសបងប្អូនអាជីវករនៅផ្សារអូឡាំពិក។
ក្រសួងសុខាភិបាលកាលពីថ្ងៃទី២០ ខែមិថុនា ក៏បានដាក់ចេញនីតិវិធីប្រតិបត្តិស្តង់ដា សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះ ស្របពេលតួលេខអ្នកឆ្លងបានកើនឡើងជារៀងរាល់ថ្ងៃ។
ការបង្កើតក្រមប្រតិបត្តិព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះនេះ គឺដើម្បីកាត់បន្ថយបន្ទុកប្រព័ន្ធសុខាភិបាល ហើយការព្យាបាលតាមផ្ទះនេះ ធ្វើបានសម្រាប់តែអ្នកជំងឺកម្រិតស្រាល និងគ្មានរោគសញ្ញាប៉ុណ្ណោះ។
ផ្អែកតាមទិន្នន័យតួលេខអ្នកឆ្លងកូវីដទូទាំងប្រទេស រយៈពេល ០៣ ថ្ងៃចុងក្រោយ មួយថ្ងៃមានអ្នកឆ្លងថ្មីខ្ទង់មួយពាន់នាក់ ដែលជាតួលេខខ្ពស់បំផុតតាំងពីការផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ។
មកដល់ពេលនេះ កម្ពុជាបានកត់ត្រាតួលេខអ្នកឆ្លងកូវីដ១៩ សរុបមានចំនួន ៥៥ ១៨៧ ខណៈអ្នកស្លាប់កើនដល់ ៧៤៨ នាក់។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការសុខាភិបាល មានប្រសាសន៍ថ្មីៗនេះថា ស្ថានភាពកូវីដ-១៩ នៅកម្ពុជា បានឈានចូលដល់បន្ទាត់ក្រហម នៃការឆ្លងរីករាលដាលក្នុងសហគមន៍។
មន្រ្តីធ្វើការផ្នែកសុខភាពជាតិព្រមានថា តែកាលណាលើសពីបន្ទាត់ក្រហម គឺពិបាកណាស់ចូលទៅដល់ការរាតត្បាតទ្រង់ទ្រាយធំ ហើយបើឈានដល់ការរាតត្បាតទ្រង់ទ្រាយធំ នោះមូលដ្ឋានសុខាភិបាលសាធារណៈនឹងត្រូវដួលរលំ។
អ្នកនាំពាក្យក្រសួងសុខាភិបាលលើកឡើងបន្ថែមថា ស្ថានភាពពេលនោះការស្លាប់បាត់បង់ជីវិតក៏កាន់តែច្រើន ហើយវានឹងប៉ះពាល់ទាំងសេដ្ឋកិច្ចសង្គម គ្រួសារ ក៏ដូចជាសេដ្ឋកិច្ចប្រទេសជាតិទាំងមូល៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ