Connect with us

កូវីដ-១៩

បិទខ្ទប់វត្តមហាមន្ត្រី ខណៈព្រះសង្ឃ និងកូនសិស្សជាង ៥០ នាក់ឆ្លងកូវីដ១៩

បានផុស

នៅ

អាជ្ញាធរ​បាន​សម្រេច​បិទខ្ទប់វត្តមហាមន្ត្រី បន្ទាប់​ពីរកឃើញ​ព្រះសង្ឃ និង​កូន​សិស្សចំនួន ៥១ អង្គ/​នាក់ ឆ្លងកូវីដ១៩ ខណៈ​ដែល​ការ​ផ្ទុះឡើង​ទន្ទឹមគ្នា និង​ការឆ្លងនៅផ្សារអូឡាំពិក។

វត្តមហាមន្ត្រី ចាប់ផ្តើមជាប់ពាក់ព័ន្ធដំបូង ពីកូនសិស្សស្នាក់នៅក្នុវត្ត២ នាក់ និងព្រះសង្ឃ១ អង្គ​នៅ​ថ្ងៃ​ទី ២៩ ខែមិថុនា ស្របពេលគ្នាដែលផ្សារអូឡាំពិក ដែលមានទីតាំងជិតគ្នា តេស្តឃើញ​អាជីវករ​រាប់​សិប​នាក់​វិជ្ជមានកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់សារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃ​ទី ០៥ ខែកក្កដានេះថា ក្រុមគ្រូពេទ្យបានរកឃើញព្រះសង្ឃ និង​កូនសិស្សចំនួន ៥១ អង្គ/នាក់ មាន​វិជ្ជមានកូវីដ១៩ ក្នុង​ចំណោម​ការធ្វើតេស្តជាង ១០០ អង្គ/នាក់ ដែលអាជ្ញាធរបានធ្វើតេស្តរកកូវីដ ក្នុងនោះមានព្រះសង្ឃ ៤០ អង្គ។

លោក សេង សុមុនី បានឱ្យដឹងថា ក្រុមគ្រូពេទ្យបានធ្វើតេស្តព្រះសង្ឃ និងកូនសិស្សនៅក្នុវត្ត​ទាំង​អស់​បានជាចំនួនកើនឡើងច្រើន។

ដើមឡើយគឺធ្វើតេស្តតែកូនសិស្ស ២ នាក់ និងព្រះសង្ឃ១ អង្គទេ លុះដំណាក់កាលទី២ ធ្វើតេស្ត​ទៅ​រក​ឃើញ ៥១ ហើយនៅដំណាក់កាលទី៣ទៀត ហើយអាជ្ញាធរ មន្ត្រីសង្ឃ បានអនុវត្ត​តាមវិធាន​ការ​របស់ក្រសួងសុខាភិបាលទាំងអស់ ដែលមានវិធីបិទខ្ទប់ និង​មិន​ឱ្យ​ធ្វើចរាចរពីកុដិមួ ទៅកុដិមួយ។

បើតាម​អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា តួលេខព្រះសង្ឃឆ្លង មិនមែនតែមាន​តែវត្តមួយ​នោះ​ទេ របាយការណ៍ដែលលោកទទួលបាន ពីខេត្តត្បូងឃ្មុំ មានព្រះសង្ឃ និងឧបាសក ឧបាសិកា​ប្រមាណ ៧០ អង្គនាក់​នៅ​ខេត្តត្បូងឃ្មុំ មានវិជ្ជមានកូវីដ១៩ ហើយកំពុងសម្រាកព្យាបាល។

កន្លងមក នៅរាជធានីភ្នំពេញ មានវត្តសារ៉ាវន្តតេជោ វត្តស្ទឹងមានជ័យ និងវត្តមហាមន្ត្រី មានព្រះសង្ឃ និងកូនសិស្ស យាយ​ជី តា​ជី រកឃើញវិជ្ជមាន​កូវីដ១៩។ វត្តស្ទឹងមានជ័យ ធ្វើតេស្តលើកទី១ រក​ឃើញ​ព្រះសង្ឃ និងកូនសិស្ស ៣៩ អង្គ/នាក់ ខណៈលើកទី២ រកឃើញប្រមាណ ២០ អង្គនាក់៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម