កូវីដ-១៩
វ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀត នឹងដឹកមកដល់កម្ពុជានៅព្រឹកស្អែកនេះ
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា វ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀតដែលបញ្ជាទិញពីរដ្ឋាភិបាលចិននឹងដឹកមកដល់កម្ពុជានៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃស្អែកនេះ។
ការមកដល់វ៉ាក់សាំង១លានដូសទៀតនេះនឹងធ្វើឲ្យកម្ពុជាទទួលបានវ៉ាក់សាំងសរុបប្រមាណជាង១២លានដូសក្នុងនោះវ៉ាក់សាំងស៊ីណូហ្វាមមានចំនួន៤លាន២សែនដូសក្នុងនោះបញ្ជាទិញ២លានដូសនិងផ្តល់ជំនួយ២លា២សែនដូស។
វ៉ាក់សាំងស៊ីណវ៉ាក់ចំនួន៧លាន៥សែនដូសនិងវ៉ាក់សាំងកូវីលសែលរបស់ក្រុមហ៊ុនអាស្ត្រាហ្សេណេកាតាមរយៈគម្រោងកូវ៉ាក់ចំនួន៣២៤០០០ដូស។
រដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋគោលដៅ១០លាននាក់នៅចុងឆ្នាំនេះមុនផែនការកំណត់ដែលគ្រោងនឹងចាក់ឱ្យរួចរាល់នៅខែមិថុនាឆ្នាំ២០២២ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងបានលឿនខណៈបច្ចុប្បន្ននេះក្រុមការងារចាក់វ៉ាក់សាំងកំពុងដំណើរការចាក់វ៉ាក់សាំងជួនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ ស្វាយរៀង កោះកុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ និងតាកែវ។
បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសថ្លែងសារពិសេសកាលពីថ្ងៃទី០១ ខែកក្កដា បានឲ្យដឹងថា ក្នុងខែកក្កដា នេះ វ៉ាក់សាំងពីប្រទេសចិន នឹងមកដល់កម្ពុជាចំនួន ៥លានដូស។ ក្នុងនោះនៅថ្ងៃទី៦ ខែកក្កដា ចំនួន ១លានដូស។ នៅថ្ងៃទី១០ ខែកក្កដា មកដល់ចំនួន ៤លានដូស ក្នុងនោះ ១លានដូស ជាស៊ីហ្វាម ហើយ ៣លានដូសជាស៊ីណូវ៉ាក់និងនៅខែសីហា ខាងមុខនេះនឹងទទួលបានវ៉ាក់សាំងចំនួន ៤លានដូសបន្ថែមទៀត។
បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈរហូតមកដល់ត្រឹមថ្ងៃទី០៤កក្កដាឆ្នាំ២០២១នេះមានពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៤៥៩៤៦០៥នាក់ស្រី៦៤១០៩នាក់ ក្នុងនោះអ្នកដែលគ្រូពេទ្យអនុញ្ញាតឲ្យចាក់មានចំនួន៤៥៣៥៨៩៤នាក់ស្រី២២៣៤២៨០នាក់ស្មើនឹង៤៥.៣៦ភាគរយធៀបនឹងគោលដៅ១០លាននាក់ អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ដោយសារមានបញ្ហាសុខភាពចំនួន៥៨៧១១នាក់ស្រី២៩៨២៩នាក់និងអ្នកចាក់ដូសទី២បានចំនួន៣២៧៨៤១៦នាក់ស្រី១៥៥១៤២៩នាក់៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព