ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ពាន់នាក់នៅឥណ្ឌារងគ្រោះចាក់វ៉ាក់សាំងក្លែងក្លាយគឺទឹកអំបិល
អាជ្ញាធរបាននិយាយថា មនុស្សរាប់ពាន់នាក់បានរងគ្រោះពីការឆបោកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ក្លែងក្លាយនៅប្រទេសឥណ្ឌា ក្នុងនោះអ្នកពាក់ព័ន្ធមានទាំងក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យផងស្ថិតក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួន។
លោក Vishal Thakur មន្ត្រីជាន់ខ្ពស់នៅនាយករដ្ឋានប៉ូលិសក្រុង Mumbai បាននិយាយថា យ៉ាងហោចណាស់មានកន្លែងចាក់វ៉ាក់សាំងក្លែងក្លាយ១២ត្រូវបានរៀបចំឡើង ឬនៅជិតទីក្រុង Mumbai នៅរដ្ឋភាគលិចប្រទេស Maharashtra។
លោកនិយាយថា ៖«ពួកគេប្រើទឹកអំបិលចាក់។ គ្រប់ទីតាំងចាក់វ៉ាក់សាំងដែលពួកគេបានរៀបចំឡើង គឺចាក់ក្លែងក្លាយបែបនេះ»។
តាមការប៉ាន់ស្មានមនុស្ស២៥០០នាក់ត្រូវបានចាក់វ៉ាក់សាំងក្លែងក្លាយ។ មិនត្រឹមតែប៉ុណ្ណោះពួកគេថែមទាំងយកប្រាក់ពីជនរងគ្រោះដែលសរុបប្រហែលជា២៨០០០ដុល្លារអាមេរិក។ លោកបានបញ្ជាក់។
លោកបន្តថា ៖«យើងបានចាប់ខ្លួនក្រុមវេជ្ជបណ្ឌិតជាច្រើននាក់។ ពួកគេបានកំពុងប្រើប្រាស់មន្ទីរពេទ្យមួយកន្លែងដើម្បីផលិតប័ណ្ណ លេខកូដ និងបរិក្ខាពេទ្យជាដើម»។
រហូតដល់ពេលនេះ មនុស្ស១៤នាក់ត្រូវបានចាប់ខ្លួនពីបទឆបោក ការប៉ុនប៉ងមនុស្សឃាត ការសមគំនិតបទឧក្រិដ្ឋ និងបទចោទប្រកាន់ផ្សេងៗទៀត។ ការចាប់ខ្លួនមនុស្សជាច្រើនទៀតប្រហែលជាត្រូវធ្វើបន្តបន្ទាប់ ខណៈសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតអ្នកដែលពាក់ព័ន្ធ។
ប្រទេសឥណ្ឌាបានទទួលរងការវាយប្រហារដោយកូវីដ-១៩រលកទី២ដ៏ធ្ងន់ធ្ងរបំផុតចាប់ពីខែមេសាដល់ដើមខែមិថុនាដែលបានឆ្លងមនុស្សរាប់លាននាក់ និងឆកយកជីវិតមនុស្សរាប់ពាន់នាក់ទូទាំងប្រទេស។
បន្ទាប់ពីករណីឆ្លងឡើងខ្ពស់បំផុតនៅក្នុងខែឧសភា ករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះជាបណ្តើរៗ ធ្វើឲ្យធូរស្រាលសម្ពាធលើប្រព័ន្ធសុខាភិបាល និងឲ្យអាជ្ញាធរចាប់ផ្តើមបង្កើនកម្មវិធីចាក់វ៉ាក់សាំងដើម្បីធ្វើឲ្យប្រទេសប្រសើរឡើងវិញ។
កាលពីខែមិថុនា លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានប្រកាសពីកម្មវិធីចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដល់ប្រជាជន។ ភ្លាមៗនោះ ឥណ្ឌាបានចាក់វ៉ាក់សាំងជាប់កំណត់ត្រា៨លានដូសក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។
យោងតាមទិន្នន័យរបស់ Johns Hopkins University បានបង្ហាញថា រហូតដល់ពេលនេះប្រជាជន៦២លាននាក់ ឬស្មើ៤.៥%នៃប្រជាជនទូទាំងប្រទេសបានចាក់វ៉ាក់សាំងពេញ។
ការចាក់វ៉ាក់សាំងក្លែងក្លាយបានកើនមានចន្លោះចុងខែឧសភា និងដើមខែមិថុនា។ អាជ្ញាធរបានចាប់ផ្តើមស៊ើបអង្កេត បន្ទាប់ពីជនរងគ្រោះមួយចំនួនដែលមានការសង្ស័យពីប័ណ្ណបានរាយការណ៍ទៅប៉ូលិស។
អ្នកស្រុកម្នាក់បាននិយាយថា ទីតាំងមួយក្នុងចំណោមទីតាំងចាក់វ៉ាក់សាំងក្លែងក្លាយបានធ្វើឡើងនៅតាមផ្ទះ ប៉ុន្តែ«គ្មាននរណាម្នាក់មានសញ្ញាធ្វើទុក្ខអ្វី ឬបង់ប្រាក់ឡើយ។ នៅពេលនោះយើងឆ្ងល់ដែរ»។
នៅពេល ប៉ូលិសចាប់ផ្តើមស៊ើបអង្កេត ចំណាត់ការផ្លូវច្បាប់ផ្សេងទៀតគឺជាជម្រើសរបស់ជនរងគ្រោះ។ លោកមេធាវី Siddharth Chandrashekhar នៅទីក្រុង Mumbai បានដាក់ពាក្យបណ្តឹងសាធារណៈកាលពីថ្ងៃទី២៤ ខែមិថុនាដែលព្រះរាជអជ្ញាបានបញ្ជាក់ថា ជនរងគ្រោះជាង២០០០នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១៨ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ