សុខភាព
ទៀបមានរសជាតិផ្អែមមុត និងជាក្រុមឱសថបុរាណ ព្យាបាលជំងឺតម្កាត់បានយ៉ាងសក្ដិសិទ្ធិ
ទៀបជាផ្លែឈើស្រួលរក ជាពិសេសនៅតាមរដូវកាលរបស់វា។ ផ្លែឈើនេះមានរសជាតិផ្អែមមុត និងគ្រាប់ច្រើន តែបើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាពវិញ ទាបត្រូវបានគេចាត់ថ្នាក់ជាក្រុមឪសថបុរាណ ព្យាបាលជំងឺតម្កាត់ក្នុងរាងកាយ។
១ ព្យាបាលជំងឺហឺត
វីតាមីនដែលត្រូវបានរកឃើញនៅក្នុងផ្លែទៀប គឺជាវីតាមីន B ៦ ។ វាជួយកាត់បន្ថយការរលាកទងសួត ហើយជួយសម្រួលនិងការពារការវាយប្រហាររបស់ជំងឺហឺត។
២ ព្យាបាលភាពស្លេកស្លាំង
ផ្លែឈើនេះត្រូវបានគេប្រើជាការព្យាបាលសម្រាប់ភាពស្លកសាំង ដោយសារតែវាមានកម្រិតជាតិដែកច្រើនលើសលុប។ លើសពីនេះទៀត វាអាចត្រូវបានប្រើជាភ្នាក់ងាររំញោចហេមម៉ាទីនិក និងភាពត្រជាក់ក្នុងរាងកាយ។
៣ ថែរក្សាសុខភាពស្បែកនិងសក់
កំរិតវីតាមីន A ដែលមាននៅក្នុងផ្លែទាប គឺជាអ្វីដែលធ្វើឲ្យស្បែកនិងសក់មានភាពស្រស់ស្អាត។ វីតាមី A អាចជួយធ្វើឲ្យស្បែកមានសំណើម និងរារាំងភាពចាស់។
៤ ជាជំនួយសម្រាប់ស្រ្តីមានផ្ទៃពោះ
ខួរក្បាលនិងប្រព័ន្ធសរសៃប្រសាទនិងប្រព័ន្ធភាពស៊ាំរបស់ទារក ត្រូវបានបង្កើតឡើងតាមរយៈការបរិភោគផ្លែទៀប ហើយទារកពិតជាអាចទទួលបានអត្ថប្រយោជន៍ពីម្តាយដែលទទួលទានផ្លែឈើនេះ។ វាក៏អាចកាត់បន្ថយឱកាសនៃការរលូតកូន និងបន្ថយកម្រិតនៃការឈឺចាប់ក្នុងពេលកំពុងបង្កើនការផលិតទឹកដោះម្តាយ។
លើសពីនេះទៅទៀត ទៀបក៏ជួយកាត់បន្ថយភាពមិនស្រួល ដែលនាំមកដោយរោគសញ្ញានៃការមានផ្ទៃពោះដូចជាចង្អោរជាដើម។
៥ ជំនួយដល់ការរំលាយអាហារ
អាហារដែលមានជាតិទង់ដែងនិងជាតិសរសៃខ្ពស់ គឺល្អសម្រាប់ការរំលាយអាហារ ព្រោះវាជួយសម្រួលដល់ចលនារបស់ពោះវៀននិងការពារការទល់លាមក។ ផ្លែទាប មានជាតិទង់ដែងនិងជាតិសរសៃ ដែលជាហេតុធ្វើឲ្យផ្លែឈើនេះត្រូវបានប្រែទៅជាម្សៅដើម្បីធ្វើជាថ្នាំសំរាប់ព្យាបាលជំងឺ។
៦ ការពារការគាំងបេះដូង
ម៉ាញ៉េស្យូមក៏មាននៅក្នុងផ្លែឈើនេះដែរ ហើយម៉ាញ៉េស្យូមមានប្រយោជន៍ក្នុងការការពារបេះដូងពីការគាំងបេះដូង។ វាជួយបន្ធូរអារម្មណ៍និងបន្ធូរសាច់ដុំបេះដូង។ ដូចដែលបានរៀបរាប់រួចហើយ វីតាមីន B៦ ក៏មាននៅក្នុងផ្លែទៀប ហើយវីតាមីននេះ អាចបន្ថយហានិភ័យនៃជំងឺបេះដូង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ហូបហឹរទោះផ្ដល់ឱជារសឆ្ងាញ់ តែបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងរមិនធម្មតា
ចុចអាន៖អត្ថប្រយោជន៍នៃគ្រាប់ស្វាយចន្ទី មនុស្សគ្រប់គ្នាមិនគួរមើលរំលងរបស់ហូបលេងនេះ!
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់