សុខភាព
ជនជាតិអាស៊ីចាត់ទុកទំពាំងឫស្សី ជា ” ស្ដេចបន្លែ ” ប្រឆាំងនឹងជំងឺមហារីកធំៗ រួមទាំងការរលាក
ជនជាតិអាស៊ីចូលចិត្តហូបទំពាំង ហើយទទួលស្គាល់ថាគ្រប់ផ្នែកនៃបន្លែមួយនេះគឺមានប្រយោជន៍ជាច្រើនរាប់មិនអស់។ បណ្ដាប្រទេសនៅអាស៊ីដូចជា ហ្វីលីពីន ជប៉ុន ឥណ្ឌា កូរ៉េ និងប្រទេសជាច្រើនទៀត ទទួលទានទំពាំងជារៀងរាល់ថ្ងៃ។
ប្រជាជនចិនបានចាប់ផ្តើមទទួលទាននៅដើមរាជវង្សមិង នៅឆ្នាំ ១៣៦៨ និងបានចាត់ទុកវាជាស្ដេចបន្លែ ដោយសារតែរសជាតិនិងអត្ថប្រយោជន៍ចំពោះសុខភាពច្រើនអនេក។
១ ជាតិសរសៃខ្ពស់
អាហារនេះមានជាតិសរសៃខ្ពស់ ដែលដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយកូឡេស្តេរ៉ុលក្នុងឈាម។ ការស្រាវជ្រាវដោយ Park និង Jhón នៅឯសាកលវិទ្យាល័យរដ្ឋវ៉ាស៊ីនតោនបង្ហាញថា ការទទួលទានបន្លែនេះ មានឥទ្ធិពលល្អទៅលើកូលេស្តេរ៉ុលអាក្រក់ មុខងារចលនាពោះវៀននិងខ្លាញ់ក្នុងពោះវៀន។
២ ល្អសម្រាប់បេះដូង
Phytonutrients នៅក្នុងពន្លកទំពាំង ដើរតួយ៉ាងសំខាន់ក្នុងមុខងារសរសៃឈាមបេះដូង។ យោងតាមរបាយការណ៍សុខភាពមួយចំនួន phytosterols និង phytonutrients ក្នុងពន្លកទំពាំង គឺល្អប្រសើរសម្រាប់រំលាយកូលេស្តេរ៉ុលអាក្រក់។ អាហារមួយនេះបណ្តេញកូលេស្តេរ៉ុលអាក្រក់នៃសរសៃឈាម ដើម្បីផ្តល់ឲ្យរាងកាយទាំងមូលនូវការផ្គត់ផ្គង់ឈាមនិងចលនាឈាមរត់រលូន។
៣ ល្អសម្រាប់ការសម្រកទម្ងន់
បន្លែនេះមានបរិមាណកាឡូរីទាបនិងមានជាតិសរសៃខ្ពស់។ នេះគឺជាជម្រើសអាហារដ៏ល្អឥតខ្ចោះសម្រាប់មនុស្សដែលមានបំណងសម្រកទម្ងន់។ វាត្រូវបានគេបង្ហាញថាមានប្រសិទ្ធភាពក្នុងការបំបាត់ជាតិខ្លាញ់ ដែលមិនចង់បានចេញពីរាងកាយ។
៤ លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម
ទំពាំងមានសារធាតុគីមីដែលអាចត្រូវបានប្រើជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លា។ លើសពីនេះទៀតវាជួយកាត់បន្ថយហានិភ័យនៃភាពតានតឹង អុកស៊ីតកម្មដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី ដែលបង្កគ្រោះថ្នាក់។ ផ្អែកលើឯកសារដែលត្រូវបានចេញផ្សាយនៅក្នុងកាសែតស្រាវជ្រាវដោយ Vivek Sharma និង Nirmala Chongtham សារធាតុ phytosterol ត្រូវបានរកឃើញនៅក្នុងរុក្ខជាតិនេះ មានផ្ទុកនូវសារធាតុប្រឆាំងនឹងជំងឺមហារីកដ៏មានឥទ្ធិពល ប្រឆាំងនឹងជំងឺមហារីកធំ ៗ ដូចជាមហារីកសួត មហារីកក្រពះ មហារីកក្រពេញអូវែរ និងមហារីកសុដន់ ដែលមានមូលដ្ឋានលើអ័រម៉ូនអ៊ឹស្ត្រូសែន។
៥ លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក
បន្លែមួយនេះអាចកាត់បន្ថយការរលាកក្នុងខ្លួនភាគច្រើន ដែលបណ្ដាលមកពីវីរុសនិងបាក់តេរី ព្រោះវាមានលក្ខណៈប្រឆាំងនឹងការរលាក។ យោងតាមការស្រាវជ្រាវបានបង្ហាញថា អាហារនេះមានលក្ខណៈប្រឆាំងនឹងការរលាកនិងបំបាត់ការឈឺចាប់លើរាងកាយ។ ទាំងនេះក៏រួមចំណែកដល់ការស្តាដំបៅដែលមានប្រសិទ្ធភាពផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ផ្សិតស ប្រើបានទាំងមុខម្ហូប និងជាមុខងារឱសថព្យាបាលជំងឺផ្សេងៗគ្នា តាំងពីបុរាណ
ចុចអាន៖អត្ថប្រយោជន៍នៃគ្រាប់ស្វាយចន្ទី មនុស្សគ្រប់គ្នាមិនគួរមើលរំលងរបស់ហូបលេងនេះ!
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន