ព័ត៌មានជាតិ
ខេត្តកោះកុង ត្រៀមដី៥ហិកតាធ្វើជាទីតាំងសម្រាប់បញ្ចុះសពសាសនិកឥស្លាមស្លាប់ដោយជំងឺកូវិដ-១៩
អាជ្ញាធរខេត្តកោះកុងបានត្រៀមដីដែលមានទំហំ៥ហិកតាធ្វើជាទីតាំងសម្រាប់បញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយជំងឺកូវិដ-១៩។
លោក សុខ សុទ្ធី អនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុង បានមានប្រសាសន៍ថា ដីទំហំ៥ហិតានេះ ជាដីសម្បទានសង្គមកិច្ចអតីតយុទ្ធជនស្រុកកោះកុង ដែលស្ថិតក្នុងភូមិកោះកុង ក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
លោកបានណែនាំដល់ក្រុមការងារចុះពិនិត្យ និងចុចនិយាមកាលើទីតាំងដីជាក់ស្តែងនិងត្រូវបោះបង្គោលព្រំដីឱ្យបានត្រឹមត្រូវ និងលើកបដាថាជាដីទីថ្មសានសម្រាប់សាសនិកឥស្លាមទំហំ៥ហិកតា។
លោក សុខ សុទ្ធី បានស្នើសូមឱ្យគណ:អ៊ីម៉ាំខេត្តកោះកុង ដែលមានលោក វណ្ណ សាលី តំណាងក្រោយបានទទួលដីនេះហើយសូមជួយថែរក្សាឲ្យបានគង់វង្សសម្រាប់សានិកឥស្លាមជំនាន់ក្រោយៗទៀត។ ក្រៅពីត្រៀមដីទំហំ៥ហិកតា ខេត្តកោះកុងក៏កំពុងរៀបចំឈូសឆាយដីសាងសង់ឈាបនដ្ឋានសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ផងដែរ។
ឈាបនដ្ឋាននេះ មានទីតាំងត្រង់ចំនុចគីឡូម៉ែត្រ១៣៧ស្ថិតនៅក្នុងភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងនោះឈូសឆាយដីធ្វើផ្លូវចេញចូលដែលមានទទឹង១០ម៉ែត្រ គុណបណ្តោយ១០០ម៉ែត្រនិងឈូសឆាយដី និងចាក់អាចម៍ដីបំពេញបរិវេណដីសម្រាប់សាងសង់ឈាបនដ្ឋានមានទំហំ៥០ម៉ែត្រ គុណ៥០ម៉ែត្រសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់គណកម្មការនិងអនុគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដត្រូវយកចិត្តទុកដាក់រៀបចំទីបច្ឆាបូជាសព និងទីកន្លែងសម្រាប់កប់សពអ្នកស្លាប់ដោយជំងឺកូវីដ១៩ ឲ្យបានសមរម្យ ខណៈចំនួនអ្នកស្លាប់ដោយសារកូវីដ១៩មានការកើនឡើងពីមួយថ្ងៃទីមួយថ្ងៃ។
ជាមួយគ្នានេះដែរសម្តេចក៏បានណែនាំដល់រដ្ឋបាលខេត្តដែលមានជនជាតិរស់នៅត្រូវរកដីរដ្ឋដើម្បីត្រៀមបម្រុងធ្វើជាទីកន្លែងកប់សពជនជាតិដែលស្លាប់ដោយកូវីដឲ្យបានសមស្របទៅតាមទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិផងដែរ៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់