Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស ហុងកុង បំបែកផែនការបំផ្ទុះទីក្រុងទាន់ពេលវេលា ហើយចាប់បានភាគច្រើនជាក្មេងជំទង់

បានផុស

នៅ

ប៉ូលិសហុងកុងនៅថ្ងៃអង្គារនេះបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ៩ នាក់ពីបទសង្ស័យពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម បន្ទាប់ពីបានបង្ហាញការប៉ុនប៉ងផលិតគ្រឿងផ្ទុះ និងបង្កប់គ្រាប់បែកនៅទូទាំងទីក្រុង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសបាននិយាយថា ក្នុងចំណោមមនុស្ស ៩ នាក់ដែលត្រូវបានចាប់ខ្លួននោះមាន ៦ នាក់ជាសិស្សអនុវិទ្យាល័យ ។ ក្រុមនេះបានប៉ុនប៉ងបង្កើតសារធាតុផ្ទុះ Triacetone Triperoxide (TATP) នៅក្នុងមន្ទីរពិសោធន៍ខ្លួនឯងនៅក្នុងសណ្ឋាគារមួយ ។

ប៉ូលិសបាននិយាយថា ពួកគេគ្រោងនឹងប្រើសារធាតុគីមី TATP ដើម្បីបំផ្ទុះតុលាការ រូងក្រោមដីនៅក្នុងទីក្រុង ផ្លូវដែក និងថែមទាំងគ្រោងបង្កប់គ្រឿងផ្ទុះទាំងនេះក្នុងធុងសំរាមតាមផ្លូវ ដើម្បីបង្កើនការខូចខាតដល់សង្គម ។

យោងតាមលោក Li Kwai-wah នាយកដ្ឋានសន្តិសុខជាតិហុងកុង បានឲ្យដឹងថា អ្នកដែលត្រូវចាប់ខ្លួនទាំង ៩ នាក់មានអាយុចន្លោះពី ១៥ ទៅ ៣៩ ឆ្នាំ និងមានបុរស ៥ នាក់ និងស្ត្រី ៤ នាក់ ។ ពួកគេក៏រួមបញ្ចូលទាំងបុគ្គលិកថ្នាក់គ្រប់គ្រងសាកលវិទ្យាល័យ និងគ្រូអនុវិទ្យាល័យ ជាដើម ។

ប៉ូលិសបាននិយាយថា ក្រុមដែលមានឈ្មោះថា Returning Valiant បាននិងកំពុងជួលបន្ទប់នៅឯសណ្ឋាគារក្នុងតំបន់ Tsim Sha Tsui អស់រយៈពេលប្រហែលមួយខែហើយ ។ មន្រ្តីក៏បង្កកមូលនិធិធនាគារប្រហែល ៦០ ម៉ឺនដុល្លារហុងកុង (ស្មើ ៧៧,២៣៧ ដុល្លារអាមេរិក) ក៏ដូចជាសាច់ប្រាក់ដែលពួកគេជឿថា មានជាប់ទាក់ទងនឹងសកម្មភាពភេរវកម្មផ្សេងទៀត ។

លោក Li បានប្រាប់អ្នកយកព័ត៌មានថា “ពួកគេមានការបែងចែកកម្លាំងពលកម្មយ៉ាងល្អ ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួន ។ អ្នកខ្លះជាអ្នកផ្តល់ប្រាក់ អ្នកខ្លះជាអ្នកវិទ្យាសាស្ត្របង្កើតគ្រឿងផ្ទុះ TATP នៅក្នុងបន្ទប់” ។

លោក Li បាននិយាយថា “អ្នកខ្លះទៀត ទទួលខុសត្រូវចំពោះការរកប្រភពសារធាតុគីមី និងសម្ភារៈផ្សេងទៀត ដែលត្រូវការសម្រាប់ផែនការនេះ ។ រីឯក្រុមតូចមួយក្រុមទៀតបង្កើតគ្រាប់បែកដោយប្រើឧបករណ៍គីមី ហើយពួកគេក៏មានក្រុមអង្កេត និងក្រុមសកម្មភាពដែលទទួលខុសត្រូវក្នុងការដាក់គ្រាប់បែកផងដែរ” ។

គួរបញ្ជាក់ថា សារធាតុគីមី TATP គឺជាសារធាតុដ៏ពេញនិយម ហើយក៏ត្រូវបានប្រើក្នុងការវាយប្រហារដោយក្រុមជ្រុលនិយមនៅអ៊ីស្រាអែល និងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម