KPT+
កុំធ្វេសប្រហែសឱ្យក្មេងប្រើអ៊ិនធរណេតមិនកំណត់ម៉ោងពេល ប្រយ័ត្នជួបបញ្ហាពិបាកកែខៃ
ដោយសារការបិទខ្ទប់ កុមាររាប់លាននាក់នៅទូទាំងពិភពលោក ចាប់ផ្ដើមរៀនតាមរយៈអ៊ិនធរណេត ហើយពួកគេបានចំណាយពេលលើសលុបលើអេក្រង់មិនថា ស្មាតហ្វូន ថេបឡេត ឬកុំព្យូទ័រឡើយ។

ការសិក្សាតាមអនឡាញ ក្លាយជាបរិបទមួយថ្មីសម្រាប់ក្មេងៗ ដែលវាផ្ដល់ទាំងគុណសម្បត្តិ និងផលអវិជ្ជមានមកជាមួយគ្នា។ ក្នុងករណីឪពុកម្ដាយបណ្ដែតបណ្ដោយកុមារ ដោយគ្មានវិន័យត្រឹមត្រូវក្នុងការប្រើអ៊ិនធរណេតនោះទេ ពួកគេនឹងជួបហានិភ័យមួយចំនួនពិបាកកែខៃ។

ក្នុងការស្រាវជ្រាវថ្មីៗរបស់ចិនបានបង្ហាញថា ការរៀនអនឡាញអាចធ្វើឱ្យភ្នែករបស់កុមារមានបញ្ហាកាន់តែអាក្រក់ទៅៗ ពោលគឺ ភ្នែករបស់ក្មេងអាចមើលមិនច្បាស់ឬប្រឈមនឹងការងងឹតតែម្ដង។ នេះក៏ដោយសារ ក្នុងមួយថ្ងៃៗកុមារចំណាយពេលច្រើនម៉ោងទៅលើអេក្រង់។

ចំណែកការចុះផ្សាយរបស់អង់គ្លេសរកឃើញថា កុមារច្រើននាក់ធ្លាក់ទៅក្នុងការញៀនជាមួយអ៊ិនធរណិតរួមមាន វីដេអូហ្គេម វីដេអូអាសអាភាស និងការផ្ញើសារជាដើម។

លទ្ធផលស្រាវជ្រាវរបស់អាមេរិកឯណោះវិញ បង្ហាញថា ការសិក្សាតាមអនឡាញបណ្តាលឱ្យក្មេងជាច្រើនរៀនធ្លាក់ពិន្ទុ ព្រមទាំងប្រឈមនឹងភាពតានតឹងកាន់តែខ្ពស់ ក៏ដូចជាមានជំងឺបាក់ទឹកចិត្តទៀតផង។ អ្នកស្រាវជ្រាវបញ្ជាក់ហេតុផលថា មកពីកុមារខ្វះការយកចិត្តទុកដាក់ពីឪពុកម្ដាយ ខ្វះការបង្ហាត់បង្រៀនបន្ថែម រួមនឹងការរំខានពីប្រព័ន្ធឌីជីថល។

បញ្ហាទាំងអស់ដែលបានលើកមកនេះ អាចនឹងកើតឡើងចំពោះកុមារកម្ពុជាដូចគ្នា ប្រសិនឪពុកម្ដាយ ចេះតែព្រលែងកូនឱ្យនៅជាមួយអ៊ិនធរណេត ដោយមិនកំណត់ពេលវេលាសម្រាប់ប្រើទូរសព្ទឬកុំព្យូទ័រ។

ក្មេងៗមិនទាន់ចេះបែងចែកថាអ្វីគួរឬមិនគួរឡើយ មានតែអាណាព្យាបាលហ្នឹងឯង ទើបអាចជួយពួកគេឱ្យចៀសបាននូវហានិភ័យតិចបំផុត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ រោគសញ្ញាកូវីដចំនួន ៣ មិនសូវមានអ្នកចាប់អារម្មណ៍ តែភាគច្រើនកើតចំពោះកុមារ
ចុចអាន៖ កុមាររាប់លាននាក់ស្ថិតក្រោមការរាំងខ្ទប់និងកំពុងរងសម្ពាធផ្លូវចិត្ត ឪពុកម្ដាយអាចជួយអ្វីបាន?

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល