ព័ត៌មានអន្ដរជាតិ
ឆេះរោងចក្រគីមីនៅថៃ ខាតបង់អស់ទឹកប្រាក់ជាង ២០លានដុល្លារ
អគ្គិភ័យនៅរោងចក្រគីមីថៃ ដែលបង្កឡើងដោយការផ្ទុះកាលពីម្សិលមិញនេះ បានសម្លាប់អ្នកជួយសង្គ្រោះអាយុ ១៨ ឆ្នាំម្នាក់ និងរងរបួសជិត ៦០ នាក់ផ្សេងទៀត ហើយគិតមកទល់ពេលនេះ ការខូចខាតត្រូវបានគេប៉ាន់ស្មានថាមានទំហំទឹកប្រាក់ប្រហែល ៧០០ លានបាតស្មើនឹងប្រហែល ២១លានដុល្លារអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស៊ើបអង្កេត មិនទាន់កំណត់ពីមូលហេតុនៃការផ្ទុះនេះនៅឡើយទេ។
អ្នកស្រុកនៅក្នុងរង្វង់ចម្ងាយ ៥ គីឡូម៉ែត្រពីកន្លែងកើតហេតុអគ្គិភ័យ ត្រូវបានគេប្រាប់ឲ្យនៅឆ្ងាយ ដោយសារតែផ្សែងពុល។
លោក Attapol Charoenchansa អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន បានព្រមានដល់សាធារណជនថា ផ្សែងដែលចេញពីរោងចក្រគីមីនោះ គឺជាសារធាតុបង្កមហារីក ហើយមិនត្រូវស្រូបចូលក្នុងខ្លួននោះទេ។
ស្របពេលជាមួយគ្នានេះ លោក Non Chindawet អនុប្រធានផ្នែកសុខាភិបាលខេត្ត Samut Prakan ក៏បានព្រមានផងដែរថា ផ្សែងគីមីអាចធ្វើឲ្យរលាកភ្នែក ប្រព័ន្ធដង្ហើម និងស្បែក ។ លោកបាននិយាយថា មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ចំនួន ២ ត្រូវបានបង្កើតឡើង ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Nation
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ