Connect with us

ព័ត៌មានជាតិ

ឆេះឃ្លាំងស្តុកសម្ភាររោងការ ខាតបង់​ទឹកប្រាក់ខ្ទង់១០ ម៉ឺនដុល្លារ

បានផុស

នៅ

ករណីអគ្គិភ័យទុស្សេខ្សែភ្លើងឆេះឃ្លាំងស្តុកតុ រោងការ និងគ្រឿងតុបតែង មួយកន្លែងបានកើតឡើងនៅចំណុចភូមិ ៤ សង្កាត់​ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១៖១៥ នាទី ថ្ងៃទី ៦ ខែកក្កដានេះ បណ្ដាល​ឱ្យខូចខាតសម្ភារទាំងស្រុង មានរថយន្ត និងម៉ូតូ គិតជាទឹកប្រាក់ប្រមាណ ១០ ម៉ឺនដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានបានឱ្យដឹងថា ឃ្លាំងដែលត្រូវភ្លើងឆាបឆេះនោះ មានទំហំប្រមាណ ១៦ម៉ែត្រគុណ ២៣ម៉ែត្រ ប្រក់ និងបាំងបិទទៅដោយសង្កសី មានម្ចាស់ឈ្មោះអ៊ុន សុខឈាន់ ភេទប្រុសអាយុ ៣២ឆ្នាំមុខរបរ រកស៊ីធ្វើរោងការ និងរៀប​ចំតុបតែងក្នុងពិធីមង្គលការ។
នៅមុនពេលកើតហេតុម្ចាស់ពុំបាននៅឃ្លាំងឡើយមានតែកម្មករ ចំនួន ៣នាក់ ស្រាប់តែ ភ្លើង បានឆាបឆេះឡើងពេញបន្ទុកនិងឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ហើយឆេះរាលដាល់យ៉ាងឆាប់រហស័ទៅគ្រឿងតុបតែងរោងតែម្តង។

តាមនគរបាលបានឱ្យដឹងទៀតថាអគ្គិភ័យនេះបានបំផ្លាញឃ្លាំងស្តុក សម្ភារមង្គលការរួមមាន រោង តុ អី កំរាលព្រំ និងសម្ភារតុបតែងផ្សេងទៀតរួមជាមួយ រថយន្ត ចំនួន២គ្រឿង និងម៉ូតូចំនួន ២គ្រឿងទាំងស្រុង គីតជាប្រាក់ប្រមាណ១០​ម៉ឺនដុល្លារ ព្រមទាំងឆេះរាលដាល់ទៅ ឃ្លាំងស្តុកទុកដែកជន្ទារ ទំហំប្រមាណ១២ម៉ែត្រគុណនឹង២៣ម៉ែត្រ អស់ប្រមាណ​៥០ភាគរយ និងឆេះរោលៗជញ្ជាំងផ្ទះអ្នកជិតខាង១ខ្នងអស់ប្រមាណ១០ភាគរយ។ទោះបីជាយ៉ាងណា ពុំបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់ឡើយ។

ការិយាល័យ បង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងហេតុការណ៍ អគ្គីភ័យ នេះ រថយនន្ត ពន្លត់អគ្គីភ័យ ចំនួន២២គ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើង បានរលត់ទៅវិញ៕

អត្ថបទ៖ ឌីរៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម