Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី ត្រៀមខ្លួន ប្រឈមមុខនឹងស្ថានភាពកូវីដ អាក្រក់បំផុត

បានផុស

នៅ

លោក Luhut Pandjaitan រដ្ឋមន្រ្តីសម្របសម្រួលឥណ្ឌូណេស៊ីបាននិយាយថា ករណីឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌូណេស៊ី អាចកើនឡើងដល់ ៤០,០០០ ករណីក្នុងមួយថ្ងៃ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងប្រធានទីភ្នាក់ងារគ្រោះមហន្តរាយ, លោក Pandjaitan បាននិយាយថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចហើយសម្រាប់ស្ថានភាពអាក្រក់បំផុត ដែលក្នុងនោះ ករណីឆ្លងនឹងឈានដល់ ៤០,០០០ ករណី។

លោកនិយាយថា “ចំនួននេះអាចបន្តកើនឡើង។ កាលពីម្សិលមិញ យើងមានចំនួន ២៩,០០០ករណី វាអាចនឹងកើនដល់ ៤០,០០០ ករណីឬច្រើនជាងនេះនៅពេលក្រោយ”។

“ដូច្នេះ យើងបានរៀបចំរួចហើយ ដើម្បីប្រឈមមុខនឹងរាល់សេណារីយ៉ូ ទាក់ទងនឹងថ្នាំពេទ្យ អុកស៊ីសែននិងមន្ទីរពេទ្យ។ យើងត្រូវការជំនួយពីបរទេស យើងបានទាក់ទងជាមួយសិង្ហបុរី យើងបានទាក់ទងជាមួយចិន ហើយក៏បានទាក់ទងជាមួយប្រភពផ្សេងទៀតផងដែរ។ តាមពិតយើងបានធ្វើអ្វីៗគ្រប់ជ្រុងជ្រោយអស់ហើយ”។

ប្រទេសឥណ្ឌូណេស៊ី កំពុងតែដោះស្រាយជាមួយនឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ហើយបានកត់ត្រាជាង ២.៣លានករណីគិតត្រឹមព្រឹកថ្ងៃអង្គារ។ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦១,១៤០នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កូវីដកាន់តែ អាក្រក់ ឥណ្ឌូណេស៊ីប្រឈម កង្វះអុកស៊ីសែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម