Connect with us

ព័ត៌មានជាតិ

សម្តេច​ក្រឡាហោម ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ពិនិត្យ សិក្សា និង​ចងក្រង​ឯកសារ​ទីតាំង​ដី​នៅក្នុង​តំបន់ការពារធម្មជាតិ

បានផុស

នៅ

ភ្នំពេញ​ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វឌ្ឍនភាព​នៃ​ការងារ​ពិនិត្យ សិក្សា និង​ចងក្រង​ឯកសារ​ទីតាំង​ដី​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន និង​ការ​ត្រួតពិនិត្យ វាយតម្លៃ​លើ​សូចនាករ​សម្រាប់​ការ​ប្រឡង​ប្រណាំង​នៅ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៦ ​កក្កដា ​ឆ្នាំ​២០២១​នេះ​ តាមរយៈ​ប្រព័ន្ធ​វីដេអូ​សន្និសីទ Zoom​ដោយមាន​ការចូលរួម​ពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ​ក្រសួង​ពាក់ព័ន្ធ ព្រមទាំង​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើន​ទៀតផង​ដែរ​។

លក្ខណៈ​សម្បត្តិ​សូចនាករ​និង​ចំណុច​គោល​សម្រាប់​វាយតម្លៃ​មាន​ចំនួន​៥ គឺ​ទី​១. ផ្ដល់​សេវាសា​ធារណៈ​ជាពិសេស​សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព​តម្លាភាព​និង​ទទួលបាន​ជំនឿ​ទុកចិត្ត ទី​២.​គ្មាន​បទល្មើស​លួច​ឆក់​ប្លន់​គ្រឿងញៀន​ល្បែងស៊ីសង​ខុសច្បាប់​និង​បទល្មើស​គ្រប់​ប្រភេទ ទី​៣.​មាន​សណ្តាប់ធ្នាប់​សាធារណៈ​ល្អជា​ពិសេស​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ ទី​៤. គ្មាន​អំពើ​អាណា​ចារ​គ្មាន​ការជួញដូរ​មនុស្ស​ជាពិសេស​ស្ត្រី​និង​កុមារ​គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ​និង​គ្មាន​ក្មេង​ទំនើង​និង​ទី​៥​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធតុលាការ​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម៦ នាទីutes មុន

កំណាត់ ផ្លូវ៦០ម៉ែត្រ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ

ព័ត៌មានជាតិ១១ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៣៧ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៣៨ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម