Connect with us

សុខភាព

អាថ៌កំបាំងពិសេស អាច​ជួយ​យើង​​ហាត់​ប្រាណ​ជោគជ័យ

បានផុស

នៅ

ហាត់​បាន​បន្តិច​ធុញ ហាត់​មិន​ប៉ុន្មាន​ក៏​បោះបង់ ញ៉ាំ​អី​តិចតួច​ឡើង​គីឡូ​ស្រឺតៗ អារម្មណ៍​នេះ​មាន​តែហាត់​ឈប់ៗ​ដូច​គ្នាយើង​ ទើប​យល់។ ប៉ុន្តែ​គ្នា​យើង​កុំទាន់​តូច​ចិត្ត​តូច​ថ្លើម​អី រឿង​នេះ “Hello គ្រូពេទ្យ” ដឹង​ច្បាស់ កត្តា​ចម្បង ដោយសារយើង​មិន​ដឹង​អាថ៌កំបាំង​ពិសេស​ទាំង​នេះ បើ​ស្វែង​យល់​តែ​បន្តិច មហិច្ឆិតា​រាង​ស្អាត​យើង ច្បាស់​ជា​បាន​ជោគជ័យ។

​១- កុំបោះបង់​ចោល

អាថ៌កំបាំងពិសេស អាច​ជួយ​យើង​​ហាត់​ប្រាណ​ជោគជ័យ ​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​មាន​ទម្លាក់​បោះបង់​ចោល គ្នា​យើង​អាច​ចាប់​ផ្តើម​បាត់​បង់​ទឹក​ចិត្ត។ ក្នុង​កាលៈទេសៈ​នេះ យើង​ភាគ​ច្រើន​យល់​ឃើញ បើ​មាន​ឧបករណ៍​ហាត់​ផ្ទះ​ខ្លួន​ឯង​ផ្ទាល់ ជា​ការ​ជម្រុញ​ទឹក​ចិត្ត​ឲ្យ​យើង​ព្យាយាម។ អ៊ីចឹង ពង្រាយ​ឧបករណ៍​ពាស​ពេញ​ផ្ទះ ដើម្បី​រំលឹក​យើង​ហាត់​ប្រាណ ដូច​ជា ដាក់​ដុំ​ដែក (Dumbbells) បាល់​រក្សា​លំ​នឹង ( balance ball) កម្រាល​សម្រាប់​ហាត់ យូហ្កា (Yoga mat) និង​ខ្សែ​លោត (Jump rope) គ្រប់​កន្លែង​យើង​អាច​មើល​ឃើញ។ បើ​ធ្វើ​បែប​នេះ នាំ​ឲ្យ​ផ្ទះ​រញ៉េរ​ញ៉ៃ​ពេក អាច​រើស​យក​ទីតាំង​សំខាន់ៗ ១-២ យើង​គិត​ថា​អាច​នឹក​ឃើញ​គ្រប់​ពេល។

បើ​មិន​អាច​ហាត់​នៅ​ផ្ទះ​បាន ដាក់​ខោអាវ​ហាត់​ប្រាណ​នៅ​លើ​គ្រែ​មុន​ពេល​គេង។ វិធី​នេះ​នាំ​ឲ្យ​យើង​មើល​ឃើញ​ស្បែក​ជើង និង​សម្លៀក​បំពាក់​ហាត់ប្រាណ​ពេល​ភ្ញាក់​ឡើង។ បែប​នេះ​រឿងភ្លេច​ហាត់​ លែង​ជា​បញ្ហា​ទៀត​ហើយ ព្រោះ​មើល​ឃើញ​ជា​ការ​ដាស់​ខួរ​ក្បាលយើង។ តាម​ការ​លើក​ឡើង​របស់​លោកស្រី Kelly McGonigal បណ្ឌិត​ចិត្តសាស្ត្រ​សុខភាព ​និងកាយ​សម្ព័ន នៅ​អាមេរិក ការ​ប្រជែង​ជា​អទិភាព ​ដូចជា ការងារ គ្រួសារ កិច្ចការ​ត្រូវ​បំពេញ ពេល​ខ្លះ​ទាមទារ​អ្វី​មួយ​នៅ​មុខ​ដើម្បី​រំឭក។

២- កំណត់គោលដៅ

ហាត់ប្រាណ Hello គ្រូពេទ្យ

យោង​តាម​អ្នក​នាង Marie Choo ជា​មនុស្ស​ស្រលាញ់​ការ​ហាត់​ប្រាណ​បំផុត លើក​ឡើង​ថា ដើម្បី​ឲ្យ​​យើង​ទទួល​ជោគជ័យ សំខាន់​ណាស់​ត្រូវ​សម្រេច​គោលដៅ​តូចៗ​ជាមុន។ គន្លឹះ​ចម្បង ត្រូវ​ចាប់​ផ្តើម​ពី​តូច និង​សាមញ្ញ បន្ទាប់​មក​ទើប​កែ​តម្រូវ​ទៅ​តាម​គោលដៅ​យើង។ បើ​គ្នា​យើង​ចាប់​ផ្តើម​គម្រោង​ហាត់​ប្រាណ​ខ្លាំង​ហួស​ហេតុ ត្រូវ​បន្ថយ​សកម្មភាព​ខ្លះៗ ព្រោះ​កត្តា​ហាត់​ប្រាណ​ឆ្ពោះ​ទៅ​រក​ជោគជ័យ ​គឺ​ចាប់ផ្តើម​ពី​បន្តិចម្តងៗ។

កំណត់​ចំនួន​ជាក់​លាក់​ក្នុង​គោលដៅ ចែក​ទៅ​តាម​គោលដៅ​តូចៗ ពេល​គោលដៅ​តូចៗ​ទាំង​នោះ​បាន​សម្រច ក៏​​ជា​កត្តា​ជំរុញ​យើង​បន្ត​ប្រឹងប្រែង​ទៅ​មុខ​ទៀត។ ឧទាហរណ៍ បើ​ចាប់​ផ្តើម​រត់ និង​ត្រៀម​ចូលរួម​រត់​ប្រណាំង​ចម្ងាយ ៣-៥ គីឡូ​ម៉ែត្រ គួរ​ចាប់​ផ្តើម​ពី​យុទ្ធសាស្ត្រ​រត់​ផង​ដើរ​ផង ធ្វើ​យ៉ាង​ណា​ឲ្យ​ដល់​គោលដៅ​សិន សឹម​ផ្តើម​ពង្រឹង​ល្បឿន​តាម​អាច​ធ្វើ​ទៅ​បាន។ បន្តិច​ម្តងៗ យើង​អាច​បង្កើន​គោលដៅ និង​ល្បឿន​រហូត​ឈាន​ទៅ​ដល់​គោលដៅ ៥ គីឡូម៉ែត្រ​តាម​ពេល​វេលា​កំណត់។

៣- ថែ​ទាំ​សុខ​ភាព

រៀប​ចំ​កាល​វិភាគ សម្រាប់​សកម្មភាព​សំខាន់ៗ​ផ្សេង​ទៀត ល្អ​បំផុត ​ត្រូវ​ហាត់​​ប្រាណ​នៅ​ពេល​វេលា​ដូចគ្នា​ជា​រៀង​រាល់​ថ្ងៃ និយាយ​ឲ្យ​ចំ​ គឺ​រៀងរាល់​ព្រឹក។ វិធី​នេះ យើង​អាច​សម្រប​រសនិយម​ឆ្ពោះ​ទៅ​រក​គោលដៅ​ហាត់ប្រាណ តែ​ត្រូវ​ព្យាយាម​បញ្ចូល​កាយ​វិការ​ពេញ​មួយ​ថ្ងៃ ​ដើម្បី​ជួយ​ខ្លួន​ប្រាណ​មាន​ចលនា​ជាង​មុន ដូច​ជា​ប្រើ​ជណ្តើរ​ជើង​ ជំនួស​ជណ្តើរ​យន្ត ពេល​ណា​ហាត់​ប្រាណ​ក្លាយ​ទៅ​ជា​រស​និយម​ហើយ ប្រាកដ​លែង​ខ្ជិល​ហាត់​ប្រាណ​ទៀត​ដែរ។

៤- បង្កើត​ទំនាក់​ទំនង​ជាមួយ​គ្នា​យើង​ចូលចិត្ត​ហាត់​ប្រាណ

Premium Photo | Beautiful asian woman is doing exercise in the gym

រាប់​អាន​មិត្ត​ភក្តិ​ជា​មួយគ្នា​យើង​ហាត់​ប្រាណ​ដូចគ្នា កាន់​តែ​ងាយ​ស្រួល​សម្រាប់​ការ​ហាត់​ប្រាណ​ប្រកប​ដោយ​ភាព​រីករាយ។ ត្រូវ​គិត​ថា​យើង​កំពុង​ហាត់​ប្រាណ​ដើម្បី​សុខភាព។

៥- កត់​ត្រា​ភាព​រីក​ចម្រើន

គ្នា​យើង​ត្រូវ​កត់ត្រា​ភាព​រីក​ចម្រើន ដើម្បី​ឲ្យ​ដឹង​ថា​ អ្វី​យើង​ប្រឹងប្រែង​ទទួល​ផល​ ឬ​អត់? បែប​នេះ​ នឹង​ជួយ​ឲ្យ​ព្យាយាម​បាន​កាត់តែ​យូរ​អង្វែង។ កត់ត្រា​ទម្ងន់​ប្រចាំ​សប្តាហ៍ ឬ​ប្រចាំថ្ងៃ និង​ធ្វើ​មធ្យម​ភាគ​ប្រចាំ​សប្តាហ៍។ មិនមែន​គ្រាន់​តែ​ចង់​បំបែក​កំណត់​ត្រា​ចាស់​នោះ​ទេ​ គួរ​តែ​អាច​ជួយ​កំណត់​អត្តសញ្ញាណ​ ថា​យើង​អាច​ធ្វើ​លើស​បាន​ដល់​កម្រិត​ណា៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ប្រយោជន៍នៃការពត់តម្រង់ខ្លួន មិនគួរមើលរំលង

ចុចអាន៖ វិធីហាត់ប្រាណងាយៗចំនួន ៤ ស័ក្ដិសមចំពោះអ្នកចង់ស្រកគីឡូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២២ នាទី មុន

តុលាការកាត់ទោសបុរសស្រវឹងបើករថយន្តបុកមនុស្សស្លាប់៤នាក់នៅស្ពានអាកាសឬស្សីកែវ  ឱ្យជាប់ពន្ធធនាគា៥ឆ្នាំ

ព័ត៌មានជាតិ៤១ នាទី មុន

លោក លី ធុជ៖ សម្ដេចធិបតី ជាមេដឹកនាំសកម្មក្នុងការអំពាវនាវឱ្យបណ្តាប្រទេសនានាគាំទ្រដល់អនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ខេមរ: សិរីមន្ត នាំយកសម្លៀកបំពាក់ខ្មែរដោយរំលេចនូវរូបអង្គរវត្ត ស៊ីក្លូ និងរទេះគោ ទៅសម្តែងនៅអាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ត្រៀមទីទួលសុវត្ថិភាព​១១៧​កន្លែង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់

Sokha Hotels

ព័ត៌មានពេញនិយម