KPT+
វ័យកាន់តែជ្រេ បើដើរបានច្រើន អត្រាឆាប់ស្លាប់ទាប
បច្ចុប្បន្ននេះ មធ្យោបាយធ្វើដំណើរមានច្រើន ម៉ូតូ ឡានផ្ទាល់ខ្លួន នៅមានឡានក្រុងឯកជន និងសាធារណៈ រួមរវល់ធ្វើការ និងរកស៊ីទៀត ចឹងហើយមនុស្សម្នាក់ៗ ដើរបានតិចណាស់។ តែការសិក្សាមួយ រកឃើញថា ស្រ្ដីវ័យចំណាស់ ដើរបានច្រើនជំហាន មានអត្រាស្លាប់ទាប។
ការសិក្សា ចេញផ្សាយលើកាសែតវេជ្ជសាស្ត្រ JAMA Internal Medicine បង្ហាញថា ស្រ្ដីវ័យចំណាស់ ដើរបាន ៤.៤០០ជំហាន/ថ្ងៃ មានអត្រាស្លាប់ ទាបជាងអ្នកដើរបាន ២.៧០០ជំហាន/ថ្ងៃ។ ជាមួយគ្នានេះ អត្រាស្លាប់ នឹងកាន់តែទាប បើស្ដ្រី ដើរបាន ៧.៥០០ជំហាន/ថ្ងៃ។
អ្នកស្រាវជ្រាវ នៅមន្ទីរពេទ្យ Brigham and Women របស់អាមេរិក វិភាគលើស្រ្ដី ជាង ១៦.០០០នាក់ មានអាយុជាមធ្យម ៧២ឆ្នាំ ដោយតាមដានរយៈពេល ៤ឆ្នាំ។ លទ្ធផល រកឃើញថា ស្រ្ដី ២៥% ដែលដើរបានជាមធ្យម ២.៧០០ជំហាន/ថ្ងៃ ប្រឈមខ្ពស់នឹងការស្លាប់ ដោយមានស្រ្តី ២៧៥នាក់ ស្លាប់ អំឡុងពេលសិក្សា។ ចំណែកស្រ្តី ៤១% ដើរបានជាធម្យម ៤.៤០០ជំហាន/ថ្ងៃ មានភាពប្រឈមទាបនឹងការស្លាប់។ ការសិក្សានេះ អ្នកស្រាជ្រាវ មិនបញ្ចូលស្រ្ដី មានជំងឺបេះដូង មហារីក និងទឹកនោមផ្អែមនោះទេ។
លោកវេជ្ជបណ្ឌិត I-Min Lee នៅមន្ទីរពេទ្យ Brigham and Women បញ្ជាក់ថា ការរកឃើញនេះ ផ្ដល់ការលើកទឹកចិត្តដល់មនុស្សម្នាក់ៗ ដែលចង់ដើរ ១០.០០០ជំហាន/ថ្ងៃ តែពួកគេមិនអាចសម្រេចបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កូវីដ-១៩គ្រោះថ្នាក់ខ្លាំងចំពោះមនុស្សចាស់ នេះជាតិចនិកមើលថែចាស់ៗចៀសផុតពីការចម្លង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់