Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេស​ផ្សព្វផ្សាយ​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​រុស្ស៊ី

បានផុស

នៅ

នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី ការបរទេស​អាស៊ាន​-​រុស្ស៊ី ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ នៃ​ភាពជា​ដៃគូ​សន្ទនា​អាស៊ាន​-​រុស្ស៊ី តាម​ប្រព័ន្ធ​វីដេអូ​។ កិច្ចប្រជុំ​នេះ ត្រូវ​បាន​ដឹកនាំ​ដោយ​សហប្រធាន លោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ដែលជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា អាស៊ាន​-​រុស្ស៊ី និង ឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេស​នៃ​សហព័ន្ធរុស្ស៊ី​។

កិច្ច​ប្រជុំបាន​ផ្តល់នូវ​ឱកាស​ដើម្បី​ពិនិត្យ​នូវ​សមិទ្ធផល​នៃ​ទំនាក់ទំនង​អាស៊ាន​-​រុស្ស៊ី ដែល​សម្រេច​បាន​ក្នុង​រយៈពេល​២៥​ឆ្នាំកន្លងមក និង​តាមដាន​លើ​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​រុស្ស៊ីស្តីពី​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ឆ្នាំមុន​។ រដ្ឋមន្ត្រីការបរទេស​បាន​ពិភាក្សា​អំពី​បញ្ហា​នានា ដែល​ពាក់ព័ន្ធ​នឹង​និម្មាបនកម្ម​តំបន់ និង​បាន​រំលឹក​ឡើងវិញ​នូវ​ទស្សនៈ​រួមគ្នា​អំពី​សារៈសំខាន់​នៃ​ការពង្រីក ទំនាក់ទំនង​អាស៊ាន​-​រុស្ស៊ី លើ​បញ្ហា​ដែលជា​ក្តីបារម្ភ និង​ចំណាប់អារម្មណ៍​រួម ជាពិសេស​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំពី​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ រដ្ឋមន្ត្រី​អាស៊ាន​បាន​លើកទឹកចិត្ត​ដល់ ប្រទេស​រុស្ស៊ី​ឲ្យ​គាំទ្រ​យន្តការ​ឆ្លើយតប​តំបន់​ចំពោះ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ជាពិសេស​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ថែរក្សា​ឲ្យ​បាន​នូវ​វ៉ាក់សាំង​ពហុភាគី​និយម និង​ការ​ទទួល​បាន​វ៉ាក់សាំង​ប្រកបដោយ​សមធម៌​។ អាស៊ាន​បាន​សង្កត់ធ្ងន់​លើ​តម្រូវ​ការចាំបាច់​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង សម្រាប់​ការ ស្ដារ​ឡើង​វិញ​ក្រោយ​ជំងឺ​រាតត្បាត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ រួមមាន តាមរយៈ​ការ​ពង្រឹង​ពាណិជ្ជកម្ម និង វិនិយោគ ការគាំទ្រ​ដល់​ការស្ដារ​វិស័យ​ទេសចរណ៍ ការបើក​ដំណើរ​ការតភ្ជាប់ និង​ការផ្លាស់ប្តូរ​រវាង ប្រជាជន​និង​ប្រជាជន និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ត្រៀម និង​ការឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​។

​កិច្ចប្រជុំ​ក៏បាន​គូសបញ្ជាក់​ផងដែរ​អំពី​សារៈសំខាន់​នៃ​ម​ជ្ឈ​ភាព​របស់​អាស៊ាន និង​បាន​អះអាង​សាជាថ្មី នូវ​ការប្តេជ្ញាចិត្ត​ក្នុង​ការពង្រឹង​និម្មាបនកម្ម​តំបន់​ដោយ​យក​អាស៊ាន​ជា​ស្នូល ដែល​បើកចំហ មាន​តម្លាភាព​បរិ​យា​ប័ន្ន និង​ឈរលើ​គោលការណ៍​ច្បាប់​។ រដ្ឋមន្ត្រី​បាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ ​នៃ​យន្តការ​ដឹកនាំ​ដោយ​អាស៊ាន​ដែលមាន​ស្រាប់ ជាពិសេស កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (EAS) វេទិកា​តំបន់​អាស៊ាន (ARF) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក (ADMM-Plus) ។

រដ្ឋមន្ត្រី បានបង្ហាញ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត តាមរយៈ​ការអនុវត្ត​ផែនការ សកម្មភាព ឆ្នាំ​២០២១-២០២៥ ប្រកបដោយ​ប្រសិទ្ធភាព និង​ទន្ទឹងរង់ចាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី លើក​ទី​៤ នៅ​ខែតុលា ឆ្នាំ​២០២១ ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ នៃ​ទំនាក់ទំនង​សន្ទនា អាស៊ាន​-​រុស្ស៊ី​។

នៅក្នុង​កិច្ចប្រជុំ​នេះ លោ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូសបញ្ជាក់​អំពី​ចំណងមិត្តភាព យូរអង្វែង​រវាង​អាស៊ាន និង​រុស្ស៊ី និង​អំពី​ការគាំទ្រ​យ៉ាងរឹងមាំ​របស់​រុស្ស៊ី​ចំពោះ​ម​ជ្ឈ​ភាព​អាស៊ាន ដែល បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការចូលរួម​យ៉ាងសកម្ម​របស់​រុស្ស៊ី​នៅក្នុង​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការជំរុញ​វ៉ាក់សាំង​ឱ្យ​ក្លាយជា​ទំនិញ សាធារណៈ​សកល និង​ការចូលរួម​របស់​រុស្ស៊ី ជាពិសេស​ក្នុងការ​គាំទ្រ​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ​ទាំង​៥ នៃ​ក្របខ័ណ្ឌ​ការស្តារ​ឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន ក្នុង​គោលបំណង​ពន្លឿ​ន​ដំណើរការ​នៃ ការស្តារ​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត និង​បង្កើន​ភាពរឹងមាំ​។

​នៅ​ក្នុងន័យនេះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​រុស្ស៊ី​ឱ្យ​បង្កើន​ការចូលរួម​កម្រិត​ជាន់ខ្ពស់ និង​កិច្ចសន្ទនា​ប្រកបដោយ​ការស្ថាបនា នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន សំដៅ​លើកកម្ពស់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ផលប្រយោជន៍​ទៅវិញ ទៅមក​។ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ចែករំលែក​ជាមួយ​កិច្ចប្រជុំ​អំពី​ផែនការ​ស្តារ​សេដ្ឋកិច្ច ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ឆ្នាំ​២០២១-២០២៣ របស់​ប្រទេស​កម្ពុជា ដែល​នឹង​ចាប់ផ្ដើម​ក្នុង រយៈពេល​ខ្លី​ខាងមុខនេះ និង​បាន​ស្វាគមន៍​ការកំណត់​របស់​ប្រទេស​រុស្ស៊ី សម្រាប់​ឆ្នាំ ២០២២-២០២៣ ជា “​ឆ្នាំ នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​កិច្ចសហប្រតិបត្តិការ​ឧស្សាហកម្ម​អាស៊ាន​-​រុស្ស៊ី​”​។

កិច្ច​ប្រជុំបាន​ស្វាគមន៍​ការបញ្ចប់​ការចរចា​រលើ​ផែនការ​សកម្មភាព​គ្រប់​ជ្រុងជ្រោយ ដើម្បី​អនុវត្ត​ភាពជា ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​រុស្ស៊ី ឆ្នាំ​២០២១-២០២៥ ដែល​ដាក់ចេញ​នូវ​អាទិភាព និង​វិធានការណ៍ ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​រឹងមាំ​នូវ​ភាពជា​ដៃគូ​សន្ទនា​អាស៊ាន​-​រុស្ស៊ី​។ រដ្ឋមន្ត្រី​អាស៊ាន និង​រុស្ស៊ី នឹងមាន​ជំនួប ម្តងទៀត​នៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​រុស្ស៊ី នៅ​ខែសីហា ឆ្នាំ​២០២១ ដែល​ក្រោយ​កិច្ចប្រជុំ​នោះ កម្ពុជា​នឹង​ទទួល​ភារកិច្ច​បន្ត​ពី​ប្រទេស​ឥណ្ឌូនេស៊ី ធ្វើជា​ប្រទេស​សម្រប សម្រួល​ទំនាក់ទំនង​ដៃគូ សន្ទនា​អាស៊ាន​-​រុស្ស៊ី សម្រាប់​រយៈពេល​៣​ឆ្នាំ​បន្ទាប់ (​ចាប់ ផ្ដើម​ពី​ខែសីហា ឆ្នាំ​២០២១ ដល់​ខែសីហា ឆ្នាំ​២០២៤) ៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម