Connect with us

ព័ត៌មានអន្ដរជាតិ

ឃើញ​រូបភាព​​គួរ​ឲ្យ​ញញើត មនុស្សច្រើនកកកុញធ្វើតេស្តកូវីដនៅ​ហូជីមិញ

បានផុស

នៅ

មនុស្ស​​ជាង​​​២០០០​នាក់​នៅ​ផ្សារ Binh Dien ក្នុង​ទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាមជួប​ជុំ​គ្នា​កក​កុញ​ដើម្បី​ធ្វើ​តេស្ត​កូវីដ-១៩ ខណៈ​ទី​ក្រុង​មួយ​នេះត្រូវ​បាន​អាជ្ញាធរ​សុខាភិបាលប្រាប់​ថា រាល​ដាល​ឆ្លង​ពេញ​ទីក្រុង​ហើយ។

ការ​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​​ត្រូវ​បាន​រៀប​ចំ​ឡើង បន្ទាប់​ពី​ផ្សារ​មួយ​នេះ​បាន​ក្លាយ​ជា​កន្លែង​​ឆ្លង​កូវីដ-១៩​ដ៏​ធំ​។ កាល​ពី​ព្រឹក​​ថ្ងៃ​អង្គារ៍ ផ្សារ​មួយ​នេះ​ត្រូវ​បាន​បិទ​​​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Phan Thanh Tan ប្រធាន​ផ្សារ​បាន​និយាយ​ថា ក្រុមប្រឹក្សាផ្សារ​បាន​សហការជា​មួយ​អាជ្ញាធរ​ដើម្បី​ធ្វើ​តេស្ត​អ្នក​លក់​ដូរ​ និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ដែល​​​ចេញ​ចូល​ផ្សារ។ ​អ្នក​ដែល​ធ្វើ​តេស្ត​អវិជ្ជមាន​​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ផ្ទះ បន្ទាប់​ពី​ធ្វើ​ចត្តាឡីស័ក​៤​ថ្ងៃ។

លោក​និយាយ​ថា ៖«ការ​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​​​ដើម្បី​ទប់​ស្កាត់ ក៏​ដូច​ជា​ធានាសុវត្ថិភាព» និង​បញ្ជាក់​ថា សកម្មភាព​ធ្វើ​តេស្ត​នឹង​ត្រូវ​ប្រើ​ពេល​២​សប្តាហ៍​​ដែលមួយ​សប្តាហ៍​ធ្វើ​តេស្ត​ម្តង។

ទោះ​បី​ជា​យ៉ាង​ណា ការ​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​ដែល​មាន​មនុស្ស​កក​កុញ​បែប​នេះ​ក៏​អាច​ជា​ហានិភ័យ​បន្ថែម​ទៀត ប្រសិន​បើ​ខ្វះ​វិធានការ​គម្លាត​សង្គម និង​ការពារ​ខ្លួន។

ជា​មួយ​គ្នា​នេះ បុគ្គលិក​គ្រប់​គ្រង​ផ្សារ​បាន​រំលឹក​ដល់​មនុស្ស​ទាំង​អស់​ដែល​រក្សា​គម្លាត​សង្គម និង​​ការពារ​ខ្លួន​ដូច​ជា​ពាក់​ម៉ាស់​ឲ្យ​បាន​ជាប់​ជា​​ប្រ​ចាំ។ ប៉ុន្តែ​ដោយ​សារ​មាន​មនុស្ស​ច្រើន​ពេល​ដែល​រង់ចាំ​គឺ​ស្ទើរ​តែ​គ្មាន​គម្លាត​សង្គម​ឡើយ។

យោង​តាមនាយករដ្ឋាន​សុខាភិបាល​ក្រុង​​បាន​ឲ្យ​ដឹង​ចន្លោះ​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា និង​ទី​៤ ខែ​មិថុនា ​ក្រុងហូជីមិញ​បាន​​រក​ឃើញ​ករណី​ឆ្លង​ក្នុង​ស្រុក ៦៤៧០​នាក់​ពី​ទី​តាំង និង​ទី​ប្រជុំ​​៣០៦​ក្នុង​ចំណោម​៣១២​កន្លែង។

ករណី​ឆ្លង​ផ្សេង​ទៀត ​២៣​%​រក​ឃើញ​ពី​ការ​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​សហគមន៍។ ១២​%​​រក​ឃើញ​ក្នុង​ការ​ធ្វើ​តេស្ត​នៅតាម​មន្ទីរ​ពេទ្យ និង​២៥​%​រក​ឃើញ​នៅ​ក្នុង​តំបន់​ដាក់​បំរាម ហើយផ្សេង​រក​ឃើញ​នៅ​ទីតាំង​ធ្វើ​ចត្តាឡីស័ក។

ត្រឹម​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​ក្រុង​ហូជីមិញ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​៧១១​នាក់ ក្នុង​នោះ​១៦៩​នាក់​រក​ឃើញ​នៅ​មន្ទីរ​ពេទ្យ និង​១២​នាក់រក​ឃើញ​នៅ​កន្លែង​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ។

ចាប់​​​ពី​ថ្ងៃ​អាទិត្យមក​ ​ហូជីមិញ​បាន​ក្លាយ​ជា​ទី​ក្រុង​ដែល​ឆ្លង​កូវីដ-១៩ធ្ងន់​ធ្ងរ​ជាង​គេ​បំផុត​ក្នុង​ចំណោម​ខេត្ត និង​ទី​ក្រុងទាំង​អស់​​៥៥​ដែល​ឆ្លង​​នៅ​ប្រទេស​វៀតណាម។

អភិបាល​ក្រុង​ហូជីមិញ លោក Nguyen Thanh Phong បាន​និយាយ​ថា រលក​កូវីដ-១៩​នៅ​ប្រទេស​វៀតណាម​បច្ចុប្បន្ន​នេះ​គឺ​គ្រោះ​ថ្នាក់​ខ្លាំង ស្មុគ​ស្មាញ និង​មិន​អាច​វាយ​តម្លៃ​បាន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ហេតុអ្វីបានជាឡាវបន្តប្រឈមមុខនឹងឱនភាពពាណិជ្ជកម្ម?

ព័ត៌មានជាតិ១៤ នាទី មុន

នាយករដ្ឋមន្ត្រី អំពាវនាវឱ្យចូលរួមស្ដាវិស័យទេសចរណ៍កម្ពុជា ដើម្បីផ្ដល់ផ្លែផ្កាដល់គ្រប់ភាគី

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យប្រតិបត្តិករមេត្រីបរិស្ថាន បន្តបេសកកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរមកកម្ពុជា

ជីវិតកម្សាន្ដ២០ នាទី មុន

ឧកញ៉ា ខេមរៈ សិរីមន្ត ចេញទៅច្រៀងនៅអាមេរិក យកប្រពន្ធធ្វើជាអក្សរការពារបេះដូង

ព័ត៌មានជាតិ២២ នាទី មុន

ប្រតិភូ​ប្រទេស​ចិន​និង​អាស៊ាន​ ទស្សនា​ស្តង់​ពន្លា​ជាតិ​កម្ពុជា​ ក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន

សន្តិសុខសង្គម២១ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

សន្តិសុខសង្គម៦ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម