Connect with us

សុខភាព

ប្រុងប្រយ័ត្ន! បន្លែ​ទាំងនេះមិន​ត្រូវ​ហូប​ឆៅ អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត

បានផុស

នៅ

ថ្វីត្បិត​តែ​បន្លែ​ជា​អាហារដែលផ្តល់​អត្ថប្រយោជន៍​ដល់រាងកាយមិនអាចខ្វះបាន ដោយផ្ដល់នូវ​បរិមាណដ៏ច្រើននៃសារធាតុចិញ្ចឹមល្អដល់រាងកាយ តែការបរិភោគបន្លែគួរតែបរិភោគ​ឲ្យ​បានត្រឹមត្រូវ។

ការបរិភោគបន្លែឆៅ ជាពិសេសត្រូវហាមឃាត់ចំពោះបន្លែមួយចំនួន។ ព្រោះ​ការ​បរិភោគ​បន្លែខ្លះ វាអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។

ខាងក្រោមនេះ ជាបន្លែដែលមិនត្រូវបានគេណែនាំ​ឲ្យ​បរិភោគឆៅ ​ព្រោះវាអាចបង្កគ្រោះថ្នាក់​ដល់អ្នកជំងឺមួយចំនួន។

១ ផ្សិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយសាច់ពណ៌សច្រើនតែត្រូវបានគេរកឃើញថាជាសារធាតុបង្កមហារីក ប្រសិនបើវាមិនបានចម្អិនត្រឹមត្រូវ។ ដូច្នេះផ្សិតត្រូវហាមឃាត់យ៉ាងតឹងរឹងក្នុងការបរិភោគឆៅ។ ដើម្បីធានាបាននូវសុវត្ថិភាពនៃរាងកាយរបស់អ្នកប្រើប្រាស់។

២ ដំឡូងមីឆៅ

នៅក្នុងក្បាលឫសនិងស្លឹក​អាចបណ្តាល​ឲ្យ​ពុល​ស្លាប់​ ដោយសារ​ថ្នាំ​ពុល​នឹង​រំខាន​ដល់​ដំណើរការនៃ​ប្រព័ន្ធ​បេះដូង​និង​ឈាម។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​អុកស៊ីសែន​ចូល​ក្នុង​កោសិកា​ខួរក្បាល​តិច​ជាងមុន​ ឬ​មនុស្ស​មួយ​ចំនួន​ដែល​មាន​រោគ​សញ្ញា​ស្រាល​ អាច​នឹង ​វិល​មុខ​ ឈឺ​ក្បាល ​ឈឺ​ពោះ ចង្អោរ​ ក្អួត ​ឬ​រាគ។

៣ ទំពាំង​ស្រស់

មាន​ផ្ទុក​សារធាតុ Cyanogenic Glycoside ដែលជាសារធាតុមួយដែលអាចប្រែទៅជា cyanide ដែល​មាន​ជាតិ​ពុល​ដល់​រាងកាយ។ ប្រសិន​បើ​រាងកាយ​ទទួល​បាន​បរិមាណ​ដ៏​ច្រើន​នៃ​សារធាតុ​នេះ​វា​នឹង​ចាប់ Hemoglobin នៅ​ក្នុង​ខ្លួន​ដែល​បណ្ដាល​ឲ្យ​ខ្វះ​អុកស៊ីសែន។

៤ សណ្ដែកបណ្ដុះ

ដោយសារតែ​សណ្ដែកបណ្ដុះ​គឺជាបន្លែដែលមានផ្ទុកបាក់តេរី salmonella និង E. coli ។ វា​ក៏​ផ្ទុក​សូដ្យូម​ស៊ុលហ្វាត​ដែល​ជា​សារធាតុ bleach ។ សារធាតុ​ទាំងនេះ​រួមចំណែក​ដល់​ការ​ចង្អោរ ​ប្រព័ន្ធដកដង្ហើម​ ឈឺពោះ​ និង​សំពាធឈាម​ទាប​។ដូច្នេះ​ត្រូវ​ចម្អិន​មុន​ពេល​ញ៉ាំ​ ដើម្បី​បំផ្លាញ​បាក់តេរី​ដែល​បាន​រក្សា​គុណភាព។

៥ សណ្ដែក​គួរ

សណ្ដែកគួរត្រូវបានបំពុលយ៉ាងខ្លាំង ជាមួយថ្នាំ​សំលាប់សត្វល្អិត។ ដូច្នេះ​ការ​បរិភោគ​សណ្ដែក​គួរ​ អាច​បណ្ដាល​ឲ្យ​​រាងកាយ​មាន​ជាតិ​ពុល។ សូម្បី​តែ​លាងសម្អាតបានស្អាត ក៏​វា​ត្រូវ​បាន​គេ​ណែនាំ​ក្នុង​កម្រិត​មាន​សុវត្ថិភាព។

៦ ផ្កាខាត់ណាខៀវនិងស

ចំពោះមនុស្សដែលទទួលរងពីជំងឺ Hypothic មិនគួរបរិភោគផ្កាខាត់ណាខៀវនិងស ដែលមាន​ផ្ទុកនៅសារធាតុ​ពកកដែលជាសារធាតុមួយដែលរារាំងការបង្កើតអរម៉ូននៃក្រពេញទីរ៉ូអ៊ីត។ នេះបណ្តាលឲ្យរាងកាយទាញជាតិអ៊ីយ៉ូតតិចពីឈាមខុសពីធម្មតា ហើយអាចបណ្តាលឲ្យរលាកទងសួត។

៧ ស្ពៃ Spinach

ស្ពៃ​ Spinach ​មានផ្ទុកអាស៊ីត oxalic ដែលការពាររាងកាយពីការស្រូបយកជាតិដែកនិងកាល់ស្យូម។ គួរចៀសវាងទទួលទានស្ពៃ Spinach ឆៅនឹងមានសុវត្ថិភាពសម្រាប់រាងកាយ។

៨ ស្ពៃក្តោប

ស្ពៃក្តោបមានផ្ទុកអុកស៊ីតកម្ម ប្រសិនបើរាងកាយទទួលបានបរិមាណដ៏ច្រើននៃសារធាតុនេះ វានឹងប្រឆាំងនឹងកាល់ស្យូមនៅក្នុងកោណតំរងនោម រហូតដល់វាក្លាយជាកាល់ស្យូម។ នៅ​ពេល​កោណ​តម្រងនោម​មាន​បរិមាណ​ដ៏​ច្រើន​នៃ​សារធាតុ​នេះ ​វា​ងាយ​នឹង​គ្រួស​ក្នុង​តម្រងនោម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖ជនជាតិអាស៊ីចាត់ទុកទំពាំងឫស្សី ជា ” ស្ដេចបន្លែ ” ប្រឆាំងនឹងជំងឺមហារីកធំៗ រួមទាំងការរលាក

ចុចអាន៖ទៀបមានរសជាតិផ្អែមមុត និងជាក្រុមឱសថបុរាណ ព្យាបាលជំងឺតម្កាត់បានយ៉ាងសក្ដិសិទ្ធិ



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម