Connect with us

កូវីដ-១៩

ថៃ មានអ្នកស្លាប់ដោយសារកូវីដ ៥៤នាក់និងឆ្លង ៦,៥១៩ករណីទៀត

បានផុស

នៅ

ក្រសួងសុខាភិបាលថៃ បានប្រកាសនៅព្រឹកថ្ងៃពុធនេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៥៤នាក់និងឆ្លងថ្មី ៦,៥១៩ករណី។

ក្នុងចំណោមការឆ្លងថ្មី មាន ៦,៤៦៤ករណីជាប្រជាជនទូទៅនិង ៥៥ ករណីជាអ្នកទោសជាប់ពន្ធនាគារ។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺកូវីដ ចំនួន ៤,១៤៨នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

ចាប់តាំងពីថ្ងៃទី១ខែមេសាមក នៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ២៧២,៣០៩នាក់ ក្នុងនោះមាន ២០៣,៧៤៥នាក់បានជាសះស្បើយ។

ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុន មានការឆ្លងសរុប ៣០១,១៧២ករណី ក្នុងនោះមាន ២៣១,១៧១នាក់ បានជាសះស្បើយ។

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ២,២៩៣នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ២,៣៨៧នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ នៅតែធ្ងន់ធ្ងរ! វៀតណាម រកឃើញអ្នកឆ្លងកូវីដលើស ១ពាន់ករណី ២ថ្ងៃជាប់គ្នា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម