Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានភាពកូវីដនៅ បាងកក ឈានដល់មាត់ជ្រោះមហន្តរាយ ខណៈអ្នកស្លាប់សុទ្ធតែគ្មានគ្រែពេទ្យសម្រាកព្យាបាល

បានផុស

នៅ

ស្ថានភាពជំងឺកូវីដ ១៩ នៅក្នុងទីក្រុង បាងកក កំពុងប្រកាសអាសន្នធ្ងន់ធ្ងរខ្លាំង ខណៈ អ្នកជំងឺដែលបានស្លាប់ភាគច្រើន គឺសុទ្ធតែគ្មានគ្រែពេទ្យទទួលសម្រាប់ការសម្រាកព្យាបាល ហើយគ្រូពេទ្យជំនាញថៃអះអាងថា ទីក្រុងនេះមានអ្នកស្លាប់ច្រើនជាងចំនួនដែលបាន រាយការណ៍ទៅទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Smith Srison ប្រធាន​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​ កោសល្យវិច័យ​នៃ​មហាវិទ្យាល័យ​រោគ​ នៅមន្ទីរពេទ្យ Ramathibodi នៃ​សាកល​វិទ្យាល័យ Mahidol បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ថ្មីៗនេះ​ថា ” ថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថា ​តើ​ស្ថានភាព​ដែល​ខ្ញុំ​បាន​ធ្វើ​កោសល្យវិច័យ​លើ​អ្នក​ជំងឺ​កូវីដ​ នៅ​ទីក្រុង​បាងកក​ មាន​ទម្ងន់​ធ្ងន់​ប៉ុណ្ណា។

ខ្ញុំបានធ្វើតេស្តកូវីដ​តាម​មាត់​ពី​សាកសព​ ហើយ​បាន​រក​ឃើញ​ពី​ភាព​វិជ្ជមាន​ជា​ច្រើន ​ដូចជា​កាល​ពី​ម្សិលមិញ​ខ្ញុំ​បាន​ពិនិត្យ​សាកសព​ចំនួន ៤ ដែល​ជា​សាកសព​ចាស់​ជរា​ និង​បាន​ដឹង​ច្បាស់​​ថា​ ជា​អ្នក​ឈឺ​គ្មាន​គ្រែ​ ហើយ​ស្លាប់​នៅ​នឹង​កន្លែង​នៅ​ផ្ទះ​របស់​ពួកគេ ” ។

លោក​បញ្ជាក់​បន្ថែម​ទៀត​ថា​ នេះទើបតែមួយថ្ងៃប៉ុណ្ណោះ​ ហើយ​មាន​តែ​មន្ទីរពេទ្យ Ramathibodi ដែល​ទទួល​បាន​ទេ​ទិន្នន័យ​នេះច្បាស់ជាងគេ។

ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ​ភាគច្រើន​នៃ​អ្នកស្លាប់​ ត្រូវបានរកឃើញនៅក្នុង​ភាព​អនាធិបតេយ្យ​ ដែល​មាន​មនុស្ស​ច្រើន​រស់នៅ​ផ្ដុំ​គ្នា ឬ​ផ្ទះ​ស្នាក់នៅ​រួមគ្នា​ជាមួយ​អ្នក​ឈឺ។

លើសពីនេះ អ្នកស្លាប់ម្នាក់គឺជាអ្នកជំងឺគ្មានគ្រែ​សម្រាក​បានត្រឹមត្រូវ ជាពិសេសគឺ​សាច់ញាតិ​សព ក៏​រស់រួមគ្នាជាមួយ​អ្នក​ទើប​ស្លាប់​ ដោយកូវីដទៀត។

វេជ្ជបណ្ឌិត Smith Srison ព្រមាន​ថា​ បាងកក​អាចនឹងមានអ្នកស្លាប់ធ្ងន់ធ្ងរខ្លាំង ​បើនៅតែមានបញ្ហា​អនាធិបតេយ្យបែបនេះ។ ជា​ពិសេស​គឺប្រជាជនមិនដឹងថា​ សមាជិក​ក្នុង​ផ្ទះ​មាន​ផ្ទុក​ជំងឺ​កូវីដឬអត់​ ដោយសារ​គ្មាន​អ្នក​តាម​សង្កេត​មើល​ថែ​រក្សា​ដូច​ក្នុង​មន្ទីរពេទ្យ​បាន​ត្រឹមត្រូវ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖newsdirectory3

ចុចអាន៖ថៃ មានអ្នកស្លាប់ដោយសារកូវីដ ៥៤នាក់និងឆ្លង ៦,៥១៩ករណីទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម