Connect with us

សុខភាព

អ្នកជំនាញបកស្រាយពី​អត្ថប្រយោជន៍នៃវីតាមីន C​ ពិតជាអាចការពារកូវីដបានពិតមែនឬ យ៉ាងណា!

បានផុស

នៅ

ក្នុងកំឡុងពេលនៃជំងឺរាតត្បាត មនុស្សជាច្រើនបានចាប់ផ្តើមស្វែងរកវីតាមីនមកបរិភោគ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺផ្ដាសាយ។ តើ​ពិត​ជា​មាន​វីតាមីន​ដែល​ជួយ​ក្នុង​រឿង​នេះ​បាន​ពិត​មែន?

ស្វែងយល់​អត្ថប្រយោជន៍​វីតាមីន C ចំពោះ​រាងកាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីតាមីន C ជួយ​ឲ្យ​សរីរាង្គ​ទាំងនេះ​មាន​សភាព​ផុយ​ស្រួយ ​បត់បែន​និង​រឹងមាំ ​ហើយ​ក៏​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដើម្បី​បន្ថយ​ការ​ចុះ​ខ្សោយ​នៃ​រាងកាយ។ វា​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​ និង​កាន់​តែ​មាន​ប្រសិទ្ធភាព។ ជា​លទ្ធផល​យើង​មិន​​ឈឺ​ឬ​ងាយ​នឹង​ផ្តាសាយ​ឡើយ។

សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងវីតាមីន C ជួយ​កាត់​បន្ថយ​ការរលាក។ វីតាមីន C ក៏ជួយ​ពន្លឿន​មុខងារ​របស់ phagocytes ដែលជា​កោសិកាជួយ​លេប​បាក់​តេរី​និងរាងកាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​យើង។ នេះ​បង្កើន​ប្រសិទ្ធភាព​នៃ​ភាព​ស៊ាំ​ទៅ​នឹង​ជំងឺ។

វីតាមីន C ពិត​ជា​អាចការពារ​កូវីដតើវាពិតឬអត់?

លោក M.L. Thanyapat Devakul, MD ជាពេទ្យថ្នាំបង្ការនិងថ្នាំប្រឆាំងភាពចាស់នៃ​មន្ទីរពេទ្យ Samitivej Srinakarin បាន​បញ្ជាក់​ថា បច្ចុប្បន្នមិនមានរបាយការណ៍ស្រាវជ្រាវជាក់លាក់ណាមួយ ​ដែលបាន​បញ្ជាក់ ១០០% ថាការទទួលទានវីតាមីន C ប៉ុន្មាន អាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគដោយផ្ទាល់​ជាមួយវីរុសនេះ ឬអាច​ការពារ​កូវីដ​បានទេ​។ មានតែលក្ខណៈសម្បត្តិ​និង​សារធាតុរ៉ែ​ជាក់លាក់​មួយ​ចំនួន​នៃវីតាមីន​ប៉ុណ្ណោះ​ ដែល​ជួយ​ស្តា​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ប្រឆាំង​នឹង​ការ​រលាក​របស់​ប្រព័ន្ធ​រាងកាយ។

ប៉ុន្តែសម្រាប់អត្ថបទដែលបានចុះផ្សាយក្នុង​ទស្សនាវដ្តី​ ជំងឺឆ្លង​នៃសមាគម​វេជ្ជសាស្ត្រចិន​សៀងហៃ​ឆ្នាំ ២០១៦ និង ២០០ បានចែងថា ការបង្កើនការ​ទទួលទានវីតាមីន C សម្រាប់អ្នក​ជំងឺ​កូវីដ ​អាចជួយ​ឲ្យ​សួត​មានមុខងារ​នៃដំណើរការល្អ។

ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវលើបញ្ហានេះគឺមិនគ្រប់គ្រាន់ ដើម្បីបង្ហាញថា វីតាមីន C អាចជួយព្យាបាលអ្នកជំងឺកូវីដបានទេ។ ជាពិសេសវីតាមីន C មិនទាន់ជាការព្យាបាល​ផ្លូវការពីវេជ្ជបណ្ឌិតនៅ​ជុំវិញពិភពលោកនៅឡើយ។

​ប្រុងប្រយ័ត្ន​ក្នុង​ការ​ទទួល​យក​វីតាមីន C

ប្រសិនបើអ្នកញ៉ាំដើម្បីមានសុខភាពល្អរាល់ថ្ងៃ ឬញ៉ាំ​ឲ្យ​ស្បែកស្រស់ស្អាត​ សូមលេបវីតាមីន C មិនលើសពី ១០០០ មីលីក្រាមក្នុងមួយថ្ងៃ​ ឬដើម្បី​ទទួលបានប្រសិទ្ធភាពទូទៅ ​ប្រឆាំងនឹងជំងឺផ្តាសាយឬអាឡ័កស៊ី។

សូមកុំទទួលទានច្រើនជាង ២០០០ មីលីក្រាម ក្នុងមួយថ្ងៃ។ សម្រាប់ការធ្វើសមកាលកម្មបរិមាណនិងតម្រូវការរបស់មនុស្សម្នាក់ៗប្រែប្រួលតាមភេទ។ ជាធម្មតាកុំលេបលើសពី ៤០ មីលីក្រាមក្នុងមួយថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ទំហំវីតាមីន C ត្រឹមត្រូវក្នុងមនុស្សម្នាក់ៗ ប្រហែលជាមិនដូចគ្នាទេ។ ដូច្នេះ ពិគ្រោះជាមួយវេជ្ជបណ្ឌិត មុនពេលញ៉ាំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ sanook

ចុចអាន៖កុំបារម្ភ! វ៉ាក់សាំងការពារកូវីដរបស់ រុស្ស៊ី គ្មានផលប៉ះពាល់លើមុខងារបន្តពូជរបស់បុរស និងស្ត្រីឡើយ

ចុចអាន៖រោគសញ្ញាចំនួន៤ធំៗ រកឃើញភាគច្រើនលើអ្នកចាក់វ៉ាក់សាំងគ្រប់២ដូស ហើយឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម