KPT+
ប្រើ Laptop ឱ្យជាប់បានយូរ មិនគួររំលងបច្ចេកទេស ១០ យ៉ាងនេះ
កុំព្យូទ័រយួរដៃអាចប្រើប្រាស់បានយូរ ឬងាយខូចខាត គឺអាស្រ័យលើទម្លាប់ប្រចាំថ្ងៃរបស់យើង។ ដូច្នេះ បើចង់ប្រើកុំព្យូទ័រឱ្យនៅបានយូរ គួរប្ដូរទម្លាប់មិនល្អមួយចំនួន។
១. កុំបិទ ឬបើកកុំព្យូទ័រខ្លាំងៗ
ការយួរកុំព្យូទ័រយួរដៃទាំងនៅបើកអេក្រង់ ព្រោះបណ្ដាលឲ្យងាយខូចឧបករណ៍ទាំងមូល។ ជាពិសេសប្រសិនបើកាន់តែជ្រុងម្ខាង នឹងធ្វើឱ្យមានសម្ពាធលើផ្នែកនោះ ដោយអាចបណ្តាលឱ្យពត់ ឬខូចទ្រង់ទ្រាយ។ ដូច្នេះគួរបើក និងបិទថ្នមៗដោយរុញ ឬទាញវានៅចំកណ្តាល។
២. កុំដោតសាកថ្មជាប់ពេញមួយថ្ងៃ
តាមបច្ចេកទេស យើងមិនអាចទុកសាកថ្មកុំព្យូទ័រយួរដៃពេញហើយ រួចទុកចោលឡើយ ពីព្រោះធ្វើឲ្យឧបករណ៍ទប់ភ្លើងដែលរក្សាថ្មពីការបញ្ចូលភ្លើងអាចខូច។ មួយវិញទៀតបន្ទុកថាមពលដែលរត់ចូលនឹងធ្វើឱ្យថ្មឡើងកម្តៅខ្លាំង។
៣. កុំដកខ្សែសាកថ្មខ្លាំង
ទម្លាប់ដកឌុយសាកដោយប្រញ៉ាប់ពេក ឬកញ្ឆក់លឿនៗ អាចបណ្តាលឱ្យខូចឌុយ និងបណ្តាលឱ្យមានបញ្ហាសាកមិនចូល ឬខូចតែម្តង។
៤. កុំរមូខ្សែសាកថ្ម
ខ្សែសម្រាប់ភ្ជាប់កុំព្យូទ័រទៅឧបករណ៍ផ្សេងៗត្រូវបានផលិតឡើងតូច និងស្រាល។ ហេតុនេះ បើកាលណាប្រើវាដោយរមួលខ្លាំង វាអាចខូចទ្រង់ទ្រាយ និងបណ្តាលឲ្យការបញ្ជូនទិន្នន័យយឺត ឬសាកថ្មកុំព្យូទ័រមិនចូល។ល។
៥. កុំបើកកុំព្យូទ័រទុកចោល
ការធ្វើការងារជាមួយកុំព្យូទ័រយួរដៃច្រើនម៉ោងមិនសម្រាក អាចធ្វើឱ្យមានបញ្ហាដល់ផ្នែករឹង ហេតុនេះត្រូវតែបិទវាទុក ពេលធ្វើការងារចប់សព្វគ្រប់ហើយ។
៦. កុំដាក់កែវទឹកក្បែរកុំព្យូទ័រយួរដៃ
កុំព្យូទ័រយួរដៃនិងវត្ថុរាវមិនត្រូវធាតុគ្នាទេ។ ទឹក ឬភេជ្ជៈអាចបង្កឱ្យខូចម៉ាស៊ីនកុំព្យូទ័រ បានយ៉ាងងាយ ប្រសិនបើកំពប់លើ។ ដើម្បីកុំឲ្យឆាប់ខូច ចៀសវាងកុំទុកកែវទឹកក្បែរកុំព្យូទ័រ។
៧. គួរប្រុងប្រយ័ត្នពេលសម្អាតអេក្រង់
កុំព្យូទ័រយួរដៃមិនអាចប្រើទឹក និងក្រណាត់ធម្មតាដើម្បីសម្អាតអេក្រង់នោះទេ។ ដើម្បីថែវាឲ្យនៅបានយូរ ត្រូវប្រើ microfiber និងក្រដាសសម្អាត ហើយកុំសង្គត់ធ្ងន់ដៃ ឬរុញខ្លាំងពេក ព្រោះអេក្រង់ស្តើងណាស់។
៨. គួរប្រុងប្រយ័ត្នពេលប្ដូរទីតាំងកុំព្យូទ័រ
ផ្លាស់ទីកុំព្យូទ័រដៃ ទាំងមានដោតអង្គផ្ទុកទិន្ន័យ Hard Disk ដែលបង្កឲ្យបាត់បង់ទិន្នន័យ ទាំងអស់បាន។
៩. គួរប្រើបន្ទះត្រជាក់ជាមួយកុំព្យូទ័រ
តុ ឬពូកក្ដីដែលតែងដាក់ប្រើទ្រាប់ក្រោមកុំព្យូទ័រមិនមែនជាកន្លែងល្អនោះទេ ខណៈយើងត្រូវប្រើវាយូរៗ ព្រោះវាអាចរារាំងបំពង់ខ្យល់ក្តៅ ហើយទីបំផុតនាំឱ្យថ្មឡើងកម្តៅ។ ហេតុនេះគួរប្រើបន្ទះត្រជាក់ជំនួសឲ្យការដាក់ផ្ទាល់ទៅលើតុ ឬកន្លែងផ្សេងទៀត។
១០. គួរប្រើស្រោមការពារ
មិនទម្លាប់ប្រើស្រោមការពារ ឬកាបូបដែលមានភាពទន់ បើចៃដន្យធ្លាក់ ឬប៉ះទង្គិចដោយប្រការណាមួយ វាអាចឆ្កូត ឬខូចយ៉ាងងាយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack
ចុចអាន៖ ប្រយ័ត្ន ៥ ចំណុចនេះបាន ទើបអាចការពារទូរសព្ទដៃពីមេរោគឬពួក Hacker
ចុចអាន៖ ៧ ចំណុចដោះស្រាយបញ្ហាអ្នកលួចប្រើ Wifi និងការពារសុវត្ថិភាពអ៊ិនធរណេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍២ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍៣ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង