Connect with us

ព័ត៌មានជាតិ

សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ ចំនួន ២មុឺនដុល្លារ ជូនអង្គការដើម្បីភាពញញឹមនៃកុមារ

បានផុស

នៅ

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចសព្វ​ព្រះ​រាជ​ហឫទ័យ​ប្រោសព្រះរាជទាន​ព្រះរាជ​អំណោយ​ជាព្រះរាជទ្រព្យផ្ទាល់ដ៏ថ្លៃថ្លាចំនួន ២០.០០០ ដុល្លារអាមេរិក និងម៉ាសចំនួន ៣,០០០បន្ទះ។

ក្រៅពីនេះ មានសម្ភារជាច្រើនទៀតដូចជា សាប៊ូដុំ Express ចំនួន ២ឡាំង ទឹកសុទ្ធ OGEU Pyrénées ចំនួន ២ឡាំង និងសាប៊ូទឹក MU YU MING ចំនួន ១ឡាំង ជូន​ អង្គការ​ដេីម្បី​ភាព​ញញឹម​នៃកុមារ​ P.S.E (Pour un Sourire d’Enfant)​ ដើម្បីប្រើប្រាស់សម្រាប់ជាឧត្តមប្រយោជន៍ដល់កុមារក្រីក្រងាយរងគ្រោះ ស្ថិត​នៅខណ្ឌស្ទឹង​មាន​ជ័យ​ រាជធានី​ភ្នំពេញ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម