សុខភាព
វីតាមីនសំខាន់ៗ ៣ មុខ ជួយពង្រឹងសុខភាពផ្លូវដង្ហើមពីការឆ្លងមេរោគ
សុខភាពផ្លូវដង្ហើម ជាផ្នែកមួយនៃសុខភាពទូទៅ គ្នាយើងគួរតែយកចិត្តទុកដាក់បំផុតនៅក្នុងសម័យនេះ ព្រោះសព្វថ្ងៃសួតងាយនឹងឆ្លងមេរោគផ្សេងៗ ដូចជាវីរុសកូរ៉ូណា ជាវីរុសកាចសាហាវប្រហារប្រព័ន្ធផ្លូវដង្ហើមយើង រហូតអាចគ្រោះថ្នាក់ដល់ជីវិតបាន។ គ្នាយើងច្បាស់ជាដឹងហើយថា ពពួកវីតាមីន និងរ៉ែនៅក្នុងរបបអាហារ ក៏សំខាន់ក្នុងការថែរក្សាសុខភាពយើងពីជំងឺ ហើយវីតាមីនទាំង ៣ខាងក្រោមនេះ ជួយពង្រឹងសុខភាពផ្លូវដង្ហើមបានល្អ។
វីតាមីនទាំង៣ ពង្រឹងសុខភាពផ្លូវដង្ហើម
១. វីតាមីន A
វីតាមីនA សំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងជួយបង្កើតកោសិកាឡើងវិញនៅក្នុងខ្លួនយើង។ ហេតុនេះហើយ ទើបការទទួលបានវីតាមីន A គ្រប់គ្រាន់ មិនថាដោយការញ៉ាំអាហារធម្មជាតិ ឬប្រើវីតាមីនបំប៉នទេ អាចជួយឲ្យរាងកាយយើងដំណើរការជួសជុលកោសិកាសួតបានដោយឯកឯង។ ផលិតផលធ្វើពីទឹកដោះគោ សាច់ត្រី ការ៉ុត ប្រូខូលី និងត្រសក់ស្រូវផ្អែម សុទ្ធតែជាប្រភពសម្បូរវីតាមីន A។
ប៉ុន្តែយើងក៏ត្រូវដឹងតែថា វីតាមីន A ក៏ជាខ្លាញ់រលាយ មានន័យថា បើក្នុងខ្លួនយើងលើសវីតាមីន A វាអាចបណ្ដាលឲ្យពុល និងអាចប៉ះពាល់ទៅដល់ជាលិកាថ្លើម និងឆ្អឹងវិញ។
២. វីតាមីន C
វីតាមីន C ផ្ដល់ប្រយោជន៍ដល់រាងកាយយើងច្រើន ហើយក្នុងនោះគឺបង្ការសួតពីការឆ្លងជំងឺ ឬមេរោគផ្សេងៗ។ ការទទួលបានវីតាមីននេះគ្រប់គ្រាន់ជាប្រចាំ អាចពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងលើកកម្ពស់ការបង្កើត Collagen ក្នុងស្បែក។ វីតាមីន C ដែលសម្បូរក្នុងផ្លែក្រូច ជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី និងជាតិពុល ហើយវាក៏ជួយឲ្យរាងកាយយើងកម្ចាត់ម៉ូលេគុលខូចខាតចោល។ សារធាតុចិញ្ចឹមសំខាន់មួយមានក្នុងវីតាមីន C នោះគឺសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយដល់ដំណើរការសួត និងកាត់បន្ថយរោគសញ្ញាសុខភាពផ្លូវដង្ហើម។ ផ្លែក្រូច ផ្លែត្របែក គីវី ប្រូខូលី និងពពួកប៊ើរី ជាប្រភពសម្បូរវីតាមីន C។
៣. វីតាមីន D
ក្រៅពីជួយធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ វីតាមីន D ក៏ជួយការពារយើងពីការឆ្លងមេរោគផ្សេងៗលើសុខភាពផ្លូវដង្ហើម និងកាត់បន្ថយហានិភ័យនៃជំងឺស្ទះសួតរ៉ាំរ៉ៃ ។ បើរាងកាយយើងខ្វះវីតាមីន D អាចបង្កើនហានិភ័យរលាកទងសួត កើតហឺត និងបញ្ហាប្រព័ន្ធផ្លូវដង្ហើមដទៃទៀត។ ហេតុនេះហើយ ការបន្ថែមវីតាមីន D ឲ្យគ្រប់គ្រាន់តាមតម្រូវការរាងកាយ មុខងារសួតនឹងដំណើរការបានល្អដែរ។ ត្បិតតែពន្លឺព្រះអាទិត្យជាប្រភពសំខាន់មួយនៃវីតាមីន D តែអាហារដូចជា ត្រីធូណា សាល់ម៉ុន អយស្ទ័រ និងស៊ុតក្រហមក៏មានផ្ទុកវីតាមីន D ខ្ពស់ យើងអាចបន្ថែមចូលទៅក្នុងរបបអាហារដោយមិនបាច់ឈរហាលក្ដៅ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកជំនាញបកស្រាយពីអត្ថប្រយោជន៍នៃវីតាមីន C ពិតជាអាចការពារកូវីដបានពិតមែនឬ យ៉ាងណា!
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៧ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ