ព័ត៌មានអន្ដរជាតិ
ឥឡូវកូវីដ-១៩វាយលុកចូលពន្ធនាគារក្នុងទីក្រុងហូជីមិញឆ្លងជាច្រើន
បុគ្គលិក និងទណ្ឌិត៨១នាក់នៅពន្ធនាគារ Chi Hoa Prison ខណ្ឌទី១០ ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមបានតេស្តរកឃើញវិជ្ជមានកូវីដ-១៩ចាប់តាំងពីថ្ងៃទី២៧ ខែមិថុនាមក។
ករណីឆ្លងដំបូងបានរកឃើញលើសន្តិសុខម្នាក់ដែលបានទៅមន្ទីរពេទ្យ Binh Thanh ដើម្បីពិនិត្យសុខភាពទូទៅ និងបានតេស្តកូវីដ-១៩ក៏រកឃើញវិជ្ជមាន។
បន្ទាប់ពីលទ្ធផលវិជ្ជមានរបស់សន្តិសុខម្នាក់នោះ នាយកដ្ឋានប៉ូលិសទីក្រុងហូជីមិញបានបញ្ជាឲ្យធ្វើតេស្តទ្រង់ទ្រាយធំក្នុងចំណោមលើបុគ្គលិកពន្ធនាគារទាំងអស់ និងក្រោយមកធ្វើតេស្តទណ្ឌិតជាច្រើននាក់ទៀតង។
យោងតាមមន្ទីរសុខាភិបាលក្រុងបានឲ្យដឹងថា ត្រឹមថ្ងៃទី៥ ខែកក្កដា បុគ្គលិក៤៤នាក់ និងអ្នកទោស៣៦នាក់បានរកឃើញវិជ្ជមានកូវីដ-១៩។
កាលពីថ្ងៃទី៣ ខែកក្កដា អ្នកទោសអាយុ២៦ឆ្នាំម្នាក់ដែលជាប់ទោសពាក់ព័ន្ធនឹងគ្រឿងញៀនបានយកទៅព្យាបាលនៅមន្ទីរពេទ្យ April 30 Hospital ដែលគ្រប់គ្រងដោយក្រសួងសន្តិសុខសាធារណៈ។ ក្រោយមក អ្នកទោសនោះក៏បានស្លាប់ និងធ្វើតេស្តរកឃើញកូវីដ-១៩។
កាលពីយប់ថ្ងៃអង្គារ៍ វាទំនងជាកើតមានកុប្បកម្មមួយនៅក្នុងពន្ធនាគារកំឡុងពេលការពិនិត្យសុខភាពមួយដែលសម្រែកខ្លាំង។
ទៅក្រុងហូជីមិញបានក្លាយជាកន្លែងដែលឆ្លងរាលដាលកូវីដ-១៩ធ្ងន់ធ្ងរជាងកន្លែងណាៗទាំងអស់នៅប្រទេសវៀតណាមគឺឆ្លងជាង៧៦០០នាក់នៅក្នុងរលកទី៤ដែលបានផ្ទុះឡើងកាលពីខែមេសា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ e.vnexpress
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan