ព័ត៌មានជាតិ
ឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប បើកកិច្ចប្រជុំជាលើកទី២ ដើម្បីពិនិត្យមើលសេចក្តីព្រាង សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ
នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២១ នេះ លោក លុយ ដាវីត បានធ្វើជាសហប្រធានជាមួយសហភាពអឺរ៉ុប (EU) ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប លើកទី២ ដោយមានការចូលរួមពីដៃគូ ASEM ទាំង៥៣ ប្រទេស និងស្ថាប័ន។
បើតាមលោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ បានអះអាងថា នៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប លើកទី២នេះ បាន ពិភាក្សាលើសេចក្តីព្រាងសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីការស្ដារឡើងវិញនៃសង្គម-សេដ្ឋកិច្ច ក្រោយជំងឺកូវីដ-១៩ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា។
លោក លុយ ដាវីត បញ្ជាក់ថា ឯកសារដ៏សំខាន់នេះ នឹងត្រូវអនុម័តដោយថ្នាក់ដឹកនាំ ASEM ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕
ដោយ ៖ កោះកែវ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក