កូវីដ-១៩
ផ្អាកដំណើរការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់១៤ថ្ងៃក្រោយមានបុគ្គលិកឆ្លងកូវីដ១៩
អាជ្ញាធរស្រុកកណ្តាលស្ទឹងខេត្តកណ្តាលបានផ្អាកដំណើរការធនាគារប្រាសាក់ដែលមានទីតាំងនៅទល់មុខផ្សារកំពង់កន្ទួតរយៈពេល១៤ថ្ងៃក្រោយពីមានបុគ្គលិកចំនួន៣នាក់បានឆ្លងជំងឺកូវីដ១៩។
លោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅល្ងាចថ្ងៃទី៧ខែកក្កដានេះថាអាជ្ញាធរបានសម្រេចផ្អាកដំណើរការទីតាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ផ្អាកដំណើរការរយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។បន្ទាប់ពីរកឃើញបុគ្គលិកធនាគារនេះចំនួន៣នាក់ប្រុស២នាក់និងស្រី១នាក់ដែលមានទីតាំងនៅទល់មុខផ្សារកំពង់កន្ទួតឆ្លងជំងឺកូវីដ១៩។

លោក អភិបាលស្រុកបានបន្តថា ចំណែកអាជីវករផ្សារនិងប្រជាពលរដ្ឋមិនមានរកឃើញបន្ថែមទៀតទេពោលគឺមានតែ២៧នាក់ប៉ុណ្ណោះតែបើបូករួមទាំងបុគ្គលិកធនាគារប្រាសាក់៣នាក់ទៀតធ្វើឱ្យអ្នកឆ្លងកើនឡើងដល់៣០នាក់។
លោក អភិបាលស្រុកបានបន្តទៀតថាអ្នកឆ្លង៣០នាក់នេះមានអ្នកជាប់ពាក់ព័ន្ធចំនួន៥៧គ្រួសារដែលអ្នកប៉ះពាល់ផ្ទាល់ត្រូវបញ្ជួនទៅធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យកំពង់កន្ទួតនិងអ្នកដែលប៉ះពាល់ដោយប្រយោលត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនដោយមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីអាជ្ញាធរមូលដ្ឋាន។

រដ្ឋបាលខេត្តកណ្ដាល បានសម្រេចផ្អាកដំណើរការអាជីវកម្មផ្សារកំពង់កន្ទួតជាបណ្ដោះអាសន្នដែលមានទីតាំងស្ថិតក្នុងឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ក្រោយរកឃើញអាជីករផ្សារមានឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់។
ក្នុងនោះបានកំណត់តំបន់ទីប្រជុំជនផ្សារកំពង់កន្ទួតជាតំបន់លឿងទុំដោយគិតពីផ្នែកខាងត្បូងផ្លូវលេខ ១០៤ចាប់ពីចំណុចកែងជាមួយផ្លូវឃុំនិងចំណុចកែងជាមួយផ្លូវលេខ១០៥រហូតដល់ប្រឡាយលេខ៦៣៕ អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់