សុខភាព
ទោះពពួកសត្វល្អិតសំបូរទៅដោយប្រូតេអ៉ីន តែក្រុមអ្នកជំងឺទាំងនេះត្រូវប្រុងប្រយ័ត្នក្នុងការហូប
សម្រាប់ជនជាតិអឺរ៉ុប ចំពោះការហូបសត្វល្អិតបំពង អាចថាចម្លែកនិងខ្ពើមឬប្រឆាំងនឹងការហូប។ ប៉ុន្តែសព្វថ្ងៃនេះ យើងឃើញមានហាងសត្វល្អិតនៅតាមចិញ្ចើមផ្លូវ ហើយវាក៏មិនមែនធូរថ្លៃដែរ។
ទោះជាយ៉ាងណាក៏ដោយ មកទល់បច្ចុប្បន្ននេះ មិនថាអឺរ៉ុបឬអាស៊ី សុទ្ធតែចូលចិត្តពពួកសត្វល្អិតអស់នេះ ដោយសារវាសំបូរទៅដោយប្រូតេអ៉ីនច្រើន ជាងសត្វណាៗទាំងអស់។

ប្រយោជន៏ដែលទទួលបានពីការហូបសត្វល្អិត៖
១ មានប្រូតេអ៉ីនខ្ពស់
សត្វល្អិតឆៅ ១០០ ក្រាមមានប្រូតេអ៉ីន ៩ ទៅ ៦៥ ក្រាម អាស្រ័យលើប្រភេទសត្វល្អិតដែលបានបរិភោគ។ ប្រូតេអ៉ីនដែលបានមកពីសត្វល្អិត គឺស្មើពងមាន់ ១គ្រាប់ ឬសាច់ជ្រូកនិងសាច់មាន់ ១០០ ក្រាម។
២ ជួយកាត់បន្ថយកូឡេស្តេរ៉ុល
នៅក្នុងពពួកសត្វល្អិតមានសារធាតុ chitin។ នៅពេលដែល chitin ត្រូវបានរំលាយទៅជា chitosan ទាំង chitin និង chitosan អាចនៅជាមួយជាតិខ្លាញ់ និងធ្វើឲ្យកំរិតកូលេស្តេរ៉ុលរបស់យើងធ្លាក់ចុះមិនគួរឲ្យជឿ។
៣ ជួយប្រឆាំងនឹងការឆ្លងមេរោគផ្សិតក្នុងស្បែក
ការរលាកក្រពះ ពោះវៀន សុទ្ធតែបណ្ដាលមកពីជីតូទីននិងស៊ីតូសូសានផងដែរ។ ដូច្នេះការហូបពពួកសត្វល្អិតអស់នេះជួយប្រឆាំងនឹងការឆ្លងមេរោគផ្សិតក្នុងស្បែកបានយ៉ាងល្អ។
៤ សត្វល្អិតគឺជាប្រភពអាហារឆ្ងាញ់សំរាប់អ្នកដែលរស់នៅតំបន់ដាច់ស្រយាល
របាយការណ៍ពីអង្គការស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ (FAO) ស្តីពី “សត្វល្អិតដែលអាចបរិភោគ បានជាក្តីសង្ឃឹមនៃអនាគតសម្រាប់សន្តិសុខស្បៀងនិងចំណី” ។ ជាពិសេសសម្រាប់អ្នករស់នៅតំបន់ដាច់ស្រយាល គ្មានរបស់ហូបគ្រប់ដូចអ្នកនៅទីក្រុង ឬតាមតំបន់ផ្សេងៗ។

៥ បន្ថែមពីលើជាតិប្រូតេអ៊ីនខ្ពស់ វាងាយស្រួលរក ហើយវាសំបូរទៅដោយជាតិខនិជដទៃទៀត ជាអំបិលរ៉ែដូចជាផូស្វ័រ វីតាមីនប៉ូតាស្យូម និងវីតាមីន B ។
ប្រុងប្រយ័ត្នចំពោះការបរិភោគសត្វល្អិតបំពង
ទោះបីជាសត្វល្អិតបំពងមានរសជាតិឆ្ងាញ់សម្រាប់ជនជាតិអាស៊ីនិងបរទេសច្រើនក៏ដោយ តែក៏ត្រូវមានការប្រុងប្រយ័ត្នដូចគ្នាក្នុងការញ៉ាំដូចអាហារដទៃទៀតដែរ។
ថ្វីត្បិតតែសត្វល្អិតមាន chitin ដូចដែលបានរៀបរាប់ខាងលើ ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយ ប៉ុន្តែប្រសិនបើបំពងជាមួយប្រេង វាស្រូបយកប្រេងច្រើន បណ្តាលឲ្យខ្លាញ់ច្រើន ហើយជាការពិត ភាគច្រើនជាខ្លាញ់មិនល្អដែលបានមកពីប្រេងមានគុណភាពទាប និងត្រូវបានប្រើម្ដងហើយម្ដងទៀតដោយអ្នកលក់។
ឈីនទីននិងឈីស៊ីតូសដែលល្អអាចបង្កគ្រោះថ្នាក់ដល់យើង ប្រសិនបើយើងបរិភោគសត្វល្អិតនេះច្រើនពេក ព្រោះនៅពេលដែលសារធាតុទាំងពីរនេះមានក្នុងខ្លួន អាចនឹងរំខានដល់ការស្រូបយកវីតាមីន រលាយជាតិខ្លាញ់ ដូចជាវីតាមីន A D និង E ក៏ដូចជា អំបិលរ៉ែ ហើយក្នុងរយៈពេលវែង អាចបណ្តាលឲ្យកង្វះការស្រូបយកជាតិកាល់ស្យូម។

បុគ្គលដែលមិនគួរបរិភោគសត្វល្អិតបំពងរួមមាន៖ អ្នកជំងឺដែលមានអាឡ័កស៊ីឬហឺត ដែលអាចមានប្រតិកម្មទៅនឹងសមាសធាតុសត្វល្អិត រហូតដល់មានប្រតិកម្មអាឡ័កស៊ីកើតឡើងឬអាចឈានទៅធ្ងន់ធ្ងររហូតដល់ស្លាប់។
អ្នកជំងឺដែលមានបញ្ហាឆ្អឹងនិងស្ត្រីមានផ្ទៃពោះ ដោយសារតែគ្រោះថ្នាក់នៃមុខងាររបស់ជីតូនីននិងស៊ីតូសូនលើការស្រូបយកជាតិកាល់ស្យូម ដែលអាចធ្វើឲ្យខូចដល់ឆ្អឹងឬបង្កឲ្យមានភាពមិនធម្មតាក្នុងការលូតលាស់របស់ទារកដែលមិនទាន់កើត។

អ្នកដែលមានខ្លាញ់ខ្ពស់ ឬប្រឈមនឹងការធាត់ ព្រោះសត្វល្អិតបំពងសំបូរទៅដោយថាមពលខ្លាញ់ ពីប្រេងបំពងខ្ពស់។ ប្រសិនបើអ្នកញ៉ាំបរិមាណច្រើន ឬបរិភោគមិនត្រឹមត្រូវ អាចបណ្តាលឲ្យហួសកំរិតនិងហានិភ័យនៃការស្ទះសរសៃឈាមនិងខ្លាញ់។
ជាពិសេស អ្នកជំងឺដែលមានជំងឺតំរងនោម ពីព្រោះគ្រឿងផ្សំដែលប្រើដើម្បីបង្កើនរសជាតិ អាចជាចំនួននៃគ្រឿងផ្សំដែលមានជាតិសូដ្យូមខ្ពស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖ហេតុអ្វីបានជា “មីកញ្ចប់” មិនសមស្របសម្រាប់មនុស្សដែលចង់ស្រកទម្ងន់ ?
ចុចអាន៖អ្នកជំនាញបកស្រាយពីអត្ថប្រយោជន៍នៃវីតាមីន C ពិតជាអាចការពារកូវីដបានពិតមែនឬ យ៉ាងណា!

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ